ប្រុសៗ មានមួយមិនស្កប់ មានដប់មិនស្កល់ ឆ្ងល់ថា ចុះបើប្រពន្ធធ្វើបែបហ្នឹងដាក់អ្នកវិញ តើមានអារម្មណ៍បែបណា?

បេះដូងជាសាច់ ចិត្តជាមនោសញ្ចេតនា អារម្មណ៍ជាក្ដីស្រឡាញ់ សុទ្ធតែចេះឈឺចា់ដូចគ្នា។ ក្ដីស្រឡាញ់ អាចចែកបានទៅគ្រប់គ្នាដែលនៅជុំវិញខ្លួន តែជាក្ដីស្រឡាញ់ក្នុងបែបផ្សេងៗគ្នា​ ក្នុងឋានៈ ឬតួនាទីផ្សេងគ្នា។

តែបើនិយាយពីជីវិតប្ដីប្រពន្ធវិញ ប្រាកដជាគ្មានប្ដី ឬប្រពន្ធណា ចង់ឱ្យដៃគូរបស់ខ្លួន ទៅចែកក្ដីស្រឡាញ់ ឱ្យស្រី ឬប្រុសផ្សេងនោះឡើយ ទោះមិនបង្ហាញការប្រចណ្ឌ តែចិត្តវាក៏ចេះឈឺ ចេះខឹងដូចគ្នាដែរ។

81045693_2772683189483740_1734664873410822144_n

មនុស្សប្រុសភាគច្រើន ចូលចិត្តប្រើពាក្យថា ធ្វើការហត់ហើយ ចង់សប្បាយខាងក្រៅ ត្រូវការមនុស្សស្រីលួងលោម យកចិត្ត កំដរអារម្មណ៍មួយពេល តែមិនមែនចង់ជាប់ទេ គ្រាន់តែកំដរប៉ុណ្ណោះ បែបនេះចង់សួរថា ចុះបើមនុស្សស្រីដែលជាប្រពន្ធរបស់អ្នក នាងធ្វើបែបហ្នឹងដែរ តើអ្នកមានអារម្មណ៍បែបណា? ព្រោះនាងក៏ធ្វើការហត់នឿយ ហើយនាងក៏ត្រូវការអ្នកលួងលោម លើកទឹកចិត្ត នៅក្បែរ កំដរនាងដូចគ្នា ចុះបើនាងធ្វើដូចអ្នក តើអ្នកយល់យ៉ាងម៉េច? អ្នកមានអារម្មណ៍បែបណា? ឬអ្នកចិត្តទូលាយ ព្រមឱ្យប្រពន្ធដែលធ្លាប់ឱបជាប់ដើមទ្រូង ក្រាបផ្ទឹមមុខមេបា ទៅប្រុសផ្សេងថ្នាក់ថ្នម?

ប្រាកដណាស់ថា អ្នកជាប្ដី មិនព្រមទេ កុំថាឡើយឱ្យប្រុសផ្សេងមកថ្នមប្រពន្ធ ត្រឹមនាងនិយាយរកប្រុសផ្សេងក្នុងទំនាក់ទំនងមិត្តភាព ឬរកស៊ី អ្នកជាប្ដី ប្រចណ្ឌហួងហែង ដាច់ក្បាលដាច់កន្ទុយហើយ ដូច្នេះ ប្រពន្ធអ្នកក៏ដោយ ចិត្តនាងក៏ដូចគ្នា គឺដូចជាអ្នកអ៊ីចឹង មិនអាចចែករំលែកប្ដីរបស់ខ្លួន ឱ្យទៅរកស្រីផ្សេងបានដែរ នាងឈឺចាប់ នាងខូចចិត្ត នាងខ្មាសគេ នាងខ្មាសញាតិមិត្តជិតខ្លួន តើអ្នកយល់ទេ?


80873074_532328367356076_4567391909034590208_n

មុននឹងធ្វើអ្វី សូមអ្នកគិតដល់នាងដែលជាប្រពន្ធផង យកចិត្តប្រពន្ធ ដាក់ចិត្តខ្លួនឯង ខ្វល់ពីអារម្មណ៍ប្រពន្ធផង កុំយកតែចិត្តខ្លួនឯង កុំព្រោះតែការសប្បាយមួយពេល ធ្វើឱ្យអ្នកបំផ្លាញកិត្តិយស បំផ្លាញទឹកចិត្តប្រពន្ធកូនឱ្យសោះ ចិត្តអ្នកបែបណា អារម្មណ៍របស់អ្នកក៏បែបហ្នឹងដូចគ្នា ជាប្ដីប្រពន្ធ ត្រូវយល់ពីគ្នាឱ្យបានច្រើន កុំយល់តែចិត្តខ្លួនឯងតែម្ខាង៕

81017176_586804222134123_7330379018052567040_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550