សប្បាយលែងនិយាយមិនបាច់ទៅណាឆ្ងាយ ​ទូកកម្សាន្តត្រើយម្ខាង ​អាចជិះលំហែកាយ ស្តាប់ភ្លេង និងមើលថ្ងៃលិចផងឡូយកប់ហ្មង

ការជិះទូកលេងកម្សាន្តលើដងទន្លេពេលនេះបានក្លាយទៅជាកន្លែងពេញនិយមនៃអ្នកទេសចរណ៍ជាតិ និងអន្តរជាតិដើម្បីលំហែអារម្មណ៍នាពេលសម្រាក​ ជាមួយបរិយាកាសត្រជាក់ត្រសៀកៗពីទឹកទន្លេ ​ថែមទាំងអាចមើលថ្ងៃលិចគួរជាទីគយគន់ផងដែរ ​ដោយទូកទេសចរណ៍ដែលកំពុងតែពេញនិយមនោះគឺ « ទូកកម្សាន្តអូខេឡៃ »។

81019678_115911483250357_2856699258147438592_o

81498914_115911396583699_7080409992985051136_o

ទូកកម្សាន្តអូខេឡៃ គឺជាក្រុមហ៊ុនដឹងភ្ញៀវទេសចរមួយ ដែលមានទូកចំនួន៣ សម្រាប់ជូនភ្ញៀវកម្សាន្ត នៅតាមដងទន្លេ ដែលទូកទី១ ធ្វើជាអាហារដ្ឋានចតនៅច្រាំង បម្រើសេវាកម្មអាហារ រួមជាមួយនឹងភេសជ្ជៈ ការប្រគំតន្រ្តី និងមានឌីជេ ឯទូកទី២ និង ទី៣ សម្រាប់ដឹកភ្ញៀវជិះកម្សាន្តមើលថ្ងៃលិច គយគន់ទេសភាពទីក្រុងគួរឱ្យរីករាយសប្បាយចិត្ត។

-ទូកទី១ មិនចេញដំណើរទេ ចតនៅមាត់ច្រាំងរងចាំបម្រើសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ចាប់ពីម៉ោង ៥កន្លះល្ងាច ដល់ម៉ោង២ភ្លឺ ។

-ទូកទី២ និង ទី៣ ចេញដំណើរម៉ោង ៥ និង ៣០នាទី រៀងរាល់ពេលល្ងាច ជិះតាមដងទន្លេរហូតដល់ម៉ោង ៧ យប់ ទើបត្រលប់ចូលច្រាំងវិញ ដោយសំបុត្រសម្រាប់ខ្មែរម្នាក់ តម្លៃ ៣ដុល្លារ ផ្តល់ជូនភេសជ្ជៈ១កំប៉ុង និង ភ្ញៀវបរទេស ៨ដុល្លារ ផ្តល់ជូនសាំវិច​ និង ភេសជ្ជៈមួយកំប៉ុងផងដែរ ក្រៅពីនេះ ក៏មានអាហារ និង ភេសជ្ជៈសម្រាប់ភ្ញៀវកម្ម៉ង់នៅលើទូកផងដែរ ។

81531299_115911333250372_8077678305077100544_o

81977537_115911113250394_8971326339265069056_o

ក្រៅពីការជិះទូកកម្សាន្តលើដងទន្លេលំហែកាយ ​ទូកនេះក៏មានរៀបចំកម្មវិធីជប់លៀង ​ខួបកំណើត ជប់លៀងបុគ្គលិក និង កម្មវិធីផ្សេងៗជាច្រើនទៀត  ជាមួយនឹងសេវាកម្មល្អ បរិយាកាសល្អ និងមានតម្លៃសមរម្យ។

គួរឱ្យដឹងផងដែរថា ទូកកម្សាន្តអូខេឡៃ ស្ថិតនៅកំពង់ចម្លង អរិយក្សត្រខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា ជិតសណ្ឋាគារ ណាហ្គាវើល ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លេខ ទូរសព្ទ ០៧០ ៨៨ ៣០ ៤៧ /០១៦ ៣២៥ ៤៩៦ /០១៧ ៩៦៨ ៦៦១ ៕

80831666_115910773250428_1326288349136158720_o

80792174_115910876583751_7080048751875719168_o

80799171_115911519917020_8409384397488259072_o

81360013_115910963250409_8402944880006922240_o

81031562_115911849916987_3331346436309647360_o


81014702_115912116583627_3792631215299756032_o

81369404_115912776583561_1834532359215513600_o

81379712_115912059916966_855508698829684736_o

81437749_115910986583740_3428643315468206080_o

81647907_115910719917100_6246379034033258496_o

81772590_115911163250389_5561913404857253888_o

81882822_115910749917097_8336666804415889408_o

81911460_115910906583748_6462463666238259200_o

82210777_115911143250391_880820452933500928_o

82206806_115911856583653_3810958248773681152_o

82139315_115911423250363_4094690436956815360_o

80815457_115911053250400_5036050111784812544_o

81443316_115911086583730_6329912583117602816_o