ធ្លាប់​ក្រ ទើប​យល់​អារម្មណ៍​អ្នក​ក្រ អត់​របស់របរ​លេង​ខំ​អើត​ក​មើល​គេ​ឆ្មក់ៗ សំណាង​ហើយ​ប៉ះ​ចំ​បង​ម្នាក់​ចិត្ត​ធម៌ ថែម​ទាំង​ឲ្យ

តាម​រូបភាព​មួយ​សន្លឹក​និង​ Caption នៃ​ឃ្លា​សន្ទនា​ដែល​បង្ហោះ​ចេញ​លើ​គណនី Pheap Bsp ហាក់​កំពុង​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ខ្លាំង។ ត្បិត​ជា​ការ​បង្ហោះ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ក្តី ប៉ុន្តែ​អត្ថន័យ​អប់រំ​នៅ​បន្ត​ដក់​ជាប់​ញាំង​ឲ្យ​មាន​ការ Share ជា​បន្តបន្ទាប់​ដល់​ទៅ​ជាង ១៥ ០០០ ដង​ឯ​ណោះ។

គណនី​ខាង​លើ​បាន​សរសេរ​ថា៖ "

ខ្ញុំ: ហ្អែងញាំបបរអត់?

ក្មេងតូច: អត់ញាំទេបង ខ្លាច

ខ្ញុំ: ហ្អែងមើលបងលេងហ្គេមអត់?

ក្មេងតូច: មើលបងមើល

ខ្ញុំ: បើចង់មើល ចូលតុញាំបបរជាមួយបង

ក្មេងតូច: ចឹងក៏បាន

ខ្ញុំ: ហ្អែងញាំទឹកក្រូចអត់?

ក្មេងតូច: អត់ញាំទេបង

ខ្ញុំ: ឈប់អោយហ្អែងមើលហើយចឹង

ក្មេងតូច: ញាំក៏បានដែរ

***វាត្រូវចាញ់បោកខ្ញុំបានសំរាច់ តែវាចំណេញបានឆ្អែត។***


ព្រោះខ្ញុំធ្លាប់ក្រ (ឥលូវនៅតែក្រ) ពេលឃើញគេមានរបស់ប្រើតែងតែចង់បានដូចគេ តែគ្មានលទ្ធភាព។

អ្នកក្រដូចគ្នាទើបយល់អារម្មណ៏មួយនេះ"៕

49527121_2036661029705097_1751515340078055424_o

82209666_2700973053273888_8524991946295345152_o

74918025_2566471736724021_5404243716607049728_o

69552420_2422532384451291_3061555312537370624_n

50274361_2047180108653189_5986326405007278080_n

ប្រភព៖ Facebook