សុវណ្ណ រិទ្ធគិន​បង្ហោះ​រូប​មួយ​សន្លឹក​ចាក់​ដោត​ខ្លាំង បង្ហាញ​ពី​សង្គម​មនុស្ស​មួយ​ចំនួន​សព្វថ្ងៃ​គឺ​បែបហ្នឹង

ទន្ទឹម​នឹង​ហេតុការណ៍​អគ្គិភ័យ​នៅ​ខណ្ឌ​សែនសុខ ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ០៥ ល្ងាច​ថ្ងៃ​ទី ១១ មករា ឆ្នាំ ២០២០ នេះ លោក សុវណ្ណ រិទ្ធគិន ត្រូវ​បាន​គេ​ស្គាល់​ជា​អ្នក​យក​សារព័ត៌មាន​ឲ្យ​គេហទំព័រ TVFB និង​ជា​ប្អូន​ប្រុស​របស់​លោក សុវណ្ណ រិទ្ធី បាន​បង្ហោះ​នៅ​រូបភាព​ចាក់ដោត​មួយ​សន្លឹក។

82436284_2711603732265911_3415366106972422144_o

82417413_2706290879463863_2534411097008504832_o

តាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក បាន​សរសេរ Caption ថា៖ "អ្នក​យល់​ពី​រូបភាព​មួយ​នេះ​ទេ....?" អម​ជាមួយ​នឹង​រូបភាព​នៃ​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ ហើយ​ក្នុង​ដៃ​ពលរដ្ឋ​ម្នាក់ៗ​ភាគ​ច្រើន​កំពុង​កាន់​ស្មាតហ្វូន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់។

82605317_2719589278134023_4925065682955010048_o


Ice_screenshot_20200111 183915

រូបភាព​បែប​នេះ​មិន​មែន​តែ​កើត​ឡើង​ក្នុង​ប្រទេស​យើង​មួយ​នោះ​ទេ ដោយ​សង្គម​មនុស្ស​ទូទាំង​សកលលោក​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន គឺ​ឲ្យ​តែ​មាន​ហេតុការណ៍​អ្វី​ហាក់​មិន​សូវ​បាន​បង្ហាញ​ពី​ការ​ជួយ​សង្រ្គោះ​តាម​លទ្ធភាព​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​ត្រឹម​កាន់​ទូរសព្ទ​ថត​វីដេអូ​នោះ​ទុក​ឬ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ។

81713661_2711368582289426_6831757839250227200_o

យ៉ាងណាមិញ​ក្នុង​ចំណោម​នោះ ក៏​មាន​មួយ​ភាគ​ផ្សេង​ទៀត​រមែង​បង្ហាញ​ពី​សកម្មភាព​ខ្វាត់ខ្វែង​ខិតខំ​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ជា​ជាង​ឈរ​កាន់​ស្មាតហ្វូន​ Live វីដេអូ​លើ​បណ្តាញ​សង្គម ដែល​នេះ​ញាំង​ឲ្យ​ឃើញ​ថា​បច្ចេកវិទ្យា​កំពុង​តែ​ឆក់​យក​សុភមង្គល​និង​ការ​ចេះ​ជួយ​យក​អាសារ​របស់​មនុស្ស​យ៉ាង​ពិត​ប្រាកដ៕

ប្រភព​រូបភាព៖ Sovann Rith Kin