មាន​ប៉ុន្មាន​នាក់​ទៀត? អ្នក​បើក Grab ម្នាក់ ស៊ូ​បើក ២០០ គីឡូ​ដី​យក​កាបូប​លុយ​ត្រលប់​មក​ឲ្យ​ភ្ញៀវ​ដែល​ភ្លេច​វិញ

អ្នក​បើកបរ​ Grab សញ្ជាតិ​ម៉ាឡេស៊ី​មួយ​រូប បាន​បង្ហាញ​ទឹកចិត្ត​ដ៏​គួរ​ឲ្យ​គោរព​ដែល​ព្រម​បើក​លើ​ផ្លូវ​ចម្ងាយ​ជាង​ ២០០ គីឡូម៉ែត្រ​យក​កាបូប​ដែល​ភ្ញៀវ​ភ្លេច​ត្រលប់​មក​ឲ្យ​ម្ចាស់​ដើម​គេ​វិញ។

81749639_10157715290875821_2208789594571276288_n 768x768

81310574_10157715290920821_5275787897688031232_n 768x768

តាម​សារព័ត៌មាន ZaoBao បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ម្នាក់​ដែល​មាន​ឈ្មោះ Carney Mak បាន​ហៅ​សេវាកម្ម Grab ធ្វើ​ដំណើរ​ក្នុង​ទីក្រុង Johor Bahru កាល​ពី​ថ្ងៃ​ទី ៤ មករា​កន្លង​ទៅ ប៉ុន្តែ​ចៃដន្យ​អី​បុរស​អ្នក​ជិះ​អាយុ​ស្រករ ៣១ ឆ្នាំ​រូប​នេះ​បាន​ភ្លេច​កាបូប​លុយ​ម៉ាក Prada របស់​គេ​នៅ​លើ​រថយន្ត Grab ហើយ​រហូត​មក​ដល់​ពេល​គិត​លុយ​ញាំ​អាហារ​ពេ​ល្ងាច​ទើប​ដឹង​ថា​ខ្លួន​ឯង​បាន​បាត់​កាបូប​លុយ។

Grabcar 897x500

Grab1

នៅ​លើ​ផ្លូវ​ត្រលប់​មក​សិង្ហបុរី​វិញ Carney បាន​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន Grab ផ្ទាល់ ថា​ខ្លួន​បាន​ភ្លេច​កាបូប​លុយ​នៅ​លើ​រថយន្ត Grab ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង Sateesh ដែល​ជា​អ្នក​បើកបរ Grab (បុរស​ស្បែក​ខ្មៅ​ក្នុង​រូប) បែរ​ជា​ទាក់ទង​មក​កាន់​ម្ចាស់​ដើម​វិញ។


ក្នុង​ករណី​នេះ​ប្រសិន​ណា​អ្នក​បើកបរ Grab មាន​គំនិត​ខូចខិល ហើយ​បដិសេធ​ថា​មិន​បាន​ឃើញ​កាបូប​លុយ​អ្វី​នោះ​ក៏​ភ្ញៀវ​មិន​ដឹង​ជា​ទៅ​រករឿង​បែប​ណា​ដែរ ព្រោះ​គ្មាន​ភស្តុតាង​អ្វី​ទាំង​អស់។

Hyundai Grab 630x348

Grab

លុះ​ជជែក​គ្នា​ចុះ​ឡើង​អ្នក​បើកបរ Grab ឈ្មោះ Sateesh ក៏​បាន​ប្រាប់​ដំណឹង​មក​កាន់​ភ្ញៀវ​ថា​ពិត​ជា​បាន​ឃើញ​កាបូប​លុយ​នៅ​លើ​រថយន្ត​មែន ហើយ​សំណាង​ល្អ​ដែល​ខ្លួន​បាន​ទទួល​ដឹក​ភ្ញៀវ​ដទៃ​ប៉ុន្តែ​ភ្ញៀវ​ផ្សេង​នោះ​ហាក់​មិន​អើពើ​លើ​កាបូប​ដែល​ភ្លេច​មួយ​នោះ​ទៀត។

លុះ​ព្រមព្រៀង​គ្នា​ចុះ​ឡើង អ្នក​បើកបរ Grab ក៏​បាន​ណាត់​ឲ្យ​ទៅ​ចាំ​នៅ​ស្ថានីយ​ប្រេង​នៅ​ទីក្រុង Johor ដែល​មាន​ចម្ងាយ​ជាង ២០០ គីឡូម៉ែត្រ​ពី​ទីតាំង​ឈរ​ជើង ដើម្បី​ប្រគល់​កាបូប Prada ដែល​បាត់ មាន​លុយ​ប៉ុន្មាន​រយ​ដុល្លារ និង​កាត​សម្គាល់​ខ្លួន​សំខាន់ៗ​មួយ​ចំនួន​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ។ សាមី​ខ្លួន​ពិត​ជា​រីករាយ​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន ហើយ​សរសើរ​នៅ​ទឹក​ចិត្ត​របស់​បុរស​ស្បែក​ខ្មៅ​រូប​នោះ និង​បង្ហោះ​សារ​អរគុណ​ពេញ​ទំហឹង​មួយ​លើ​បណ្តាញ​សង្គម​ទៀត​ផង៕

ប្រភព៖ Worldofbuzz