ពិតជាពិសេសណាស់! មិនគួរឱ្យជឿថាកូនខ្មែរអាចច្នៃ គ្រឿងអលង្ការស្អាតៗចេញពីសំបកគ្រាប់ កាំ ភ្លើង ថែមទាំងរំលេចពីអត្តសញ្ញាណជាតិខ្មែរទៀត

ជាតិសាសន៍ខ្មែរ​ ជាជាតិសាសន៍មួយដែលមានភាពឆ្លាតវៃ ​និងពូកែច្នៃប្រតិដ្ឋខ្ពស់ណាស់តាំងពីសម័យបុរាណកាលមក ​នេះបើយោងទៅតាមសិល្បៈច្នៃលើជញ្ជាំងប្រាសាទ ​និងឧបករណ៍ប្រើប្រាស់នានា ​គឺសុទ្ធតែមានក្បាច់ក្បូររចនាល្អពិចិត្រ ​រហូតក្លាយជាសម្បត្តិបេតិកភណ្ឌ និងទទួលស្គាល់ពីពិភពលោកផងដែរ។

ហើយថ្មីៗនេះដែរ ​ស្នាដៃកូនខ្មែរនៅក្នុងការច្នៃប្រតិដ្ឋថ្មីមួយផ្សេងទៀត បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាខ្លាំង នោះគឺការច្នៃគ្រឿងអលង្ការធ្វើពីស្ពាន់ចេញពីសម្បកគ្រាប់កាំភ្លើង  មើលទៅពិតជាមានភាពប្លែកថ្មី ​និងស្រស់ស្អាតគួរឱ្យសរសើរមែនទែន ថែមទាំងជួយថែរក្សាបរិស្ថានយករបស់អត់ប្រយោជន៍ដែលគេលែងប្រើការទៅបោះចោល ​យកមកច្នៃជារបស់ប្រើប្រាស់ឡើងវិញយ៉ាងមានប្រយោជន៍។

81323850_2769266969802911_5120762187010277376_o

គ្រឿងអលង្ការ ដែលកែច្នៃដោយស្នាដៃកូនខ្មែរពីសម្បកគ្រាប់កាំភ្លើងមួយនេះ ​ពិតជាមើលទៅគួរឱ្យចាប់អារម្មណ៍ ដោយមើលទៅដូចជារបស់មានតម្លៃ ថ្លៃថ្នូរ ទាក់ភ្នែក ​ជាពិសេសរាល់គ្រឿងអលង្ការដែលច្នៃចេញជា  ស្នៀតសក់ ​ក្រវិល ​ខ្សែ-ក ​ខ្សែដៃ ​និងចិញ្ចៀន សុទ្ធតែមានបង្កប់នូវអត្តសញ្ញាណជាតិ  មានជារូបផ្កាច័ន្ទ ផ្ការំដួល និងក្បាច់រចនាពិសេសទៀតផង ​។

រាល់គ្រឿងអលង្ការ ស្ពាន់ធ្វើពីសំបកគ្រាប់កាំភ្លើង រចនាម៉ូតដោយស្នាដៃកូនខ្មែរ រំលេចពីអត្តសញ្ញាណជាតិខ្មែរមួយនេះ ត្រូវបានតាំងងបង្ហាញ និងដាក់លក់នៅក្នុងហាងគ្រឿងអលង្ការ និងត្បួងធម្មជាតិមួយកន្លែង ដោយការបង្ហោះរូបផ្សព្វផ្សាយបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ និងទិញយកទៅប្រើប្រាស់ក្នុងការលម្អយ៉ាងច្រើនផងដែរ។

81891646_2782535475142727_625744664506400768_o

គួរឱ្យដឹងផងដែរថា ​គ្រឿងអលង្ការដែលធ្វើពីស្ពាន់ច្នៃពីសម្បកកាំភ្លើងមួយនេះ មានលក់់នៅហាង លំអរចន្ទ័ធីត្តា ដែលអាចទំនាក់ទំនងសាកសួរព័ត៌មាន និងទិញបាន តាមរយៈលេខទូរស័ព្ទ 086 50 50 87 / 090 47 22 45 ​៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ លំអរចន្ទ័ធីត្តា

81030077_2769266669802941_7489402218001465344_o


81710107_2769266629802945_7023781583626698752_o

81551111_2769266816469593_2027596761282904064_o

81403600_2769266576469617_1877576688959750144_o

81350780_2769266836469591_99593415351599104_o

81318831_2769266996469575_362896363958042624_o

81298720_2769266613136280_7686730912708427776_o

81208509_2769266789802929_3130951770608500736_o

81018980_2769266886469586_8080239565874397184_o

80951660_2769266606469614_6351400523542822912_o

80886241_2769266849802923_8324630141388980224_o