មើលសឹងមិនស្គាល់! កំពូលតារាទឹកភ្នែក អ្នកនាងដាញ់ ម៉ូនីកា មកលេងស្រុកកំណើតស្ងាត់ៗ ឯសម្រស់ក៏នៅតែស្រស់ស្អាត

សៀមរាប៖ អតីតតារាសម្ដែងពូកែលេងទឹកមុខ និងទឹកភ្នែក អ្នកនាង ដាញ់ ម៉ូនីកា បានលាឈប់ពីវ័យសិល្បៈអស់រយៈពេលយ៉ាងយូរ ហើយក៏ដោយ ក៏នៅតែមានអ្នកគាំទ្រមិនតិចទេដែលនៅតែនឹករលឹក និងស្រលាញ់អ្នកនាង ហើយក៏ចង់ឃើញអ្នកនាងវិលត្រឡប់មកវិញ ផងដែរ។

7 133

ថ្មីៗនេះ អ្នកនាងដាញ់ ម៉ូនីកា បានមកលេងស្រុកកំណើត និងឆ្លៀតទៅដើរលេងកម្សាន្តនៅប្រាសាទអង្គរវត្ត ដែនដីអស្ចារ្យ ហើយក៏បង្កភ្ញាក់ផ្អើល ខណៈអ្នកនាងមកលេងបែបស្ងាត់ៗ ហើយបើយើងក្រឡេកទៅមើលសម្រស់វិញ អ្នកនាងនៅតែស្រស់ស្អាតមិនចាញ់កាលពីអ្នកនាងនៅជាតួសម្ដែងដែរ។

 

1 196


គួររំលឹកផងដែរថា អ្នកនាងដាញ់ ម៉ូនីកា ជាអតីតតារាសម្ដែងលេចធ្លោខ្លាំងមួយរូបដែលបានសម្ដែងរឿងជាច្រើនដូចជារឿងទុំទាវ រឿងមរណៈមាតា និងរឿងធំៗជាច្រើនទៀត ដែលភាគច្រើននៃរឿងដែលអ្នកនាងសម្ដែង សុទ្ធតែរឿងបែបបុរាណ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

2 204

3 198

4 189