ពិសេសមែន! ​ប្រទេសថៃបានរកឃើញស្លឹករុក្ខជាតិម្យ៉ាង អាចដាក់អាហារជំនួសចានបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក

ថ្មីៗនេះនៅក្នុងប្រទេសថៃ ​កំពុងតែមានភាពល្បីល្បាញចំពោះប្រភេទរុក្ខជាតិមួយប្រភេទ ​ដែលបានរកឃើញថាមានប្រយោជន៍ខ្លាំង ​អាចយកមកដាក់អាហារទទួលទានបាន  ជំនួសចានថ្ម ​ឬចានស្នោរបាន  ថែមទាំងមានសោភណ្ឌភាពស្អាតទៀតផង ​ដោយការប្រើប្រាស់ស្លឹករុក្ខជាតិមួយនេះ ​ពិតជាមានប្រយោជន៍ខ្លាំងនៅក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច ការពារបរិស្ថាន។

LK5

48396287_520594088434998_4146780766690344960_n 1024x576 (1)

ស្លឹករុក្ខជាតិមួយនេះត្រូវបាន  ប្រទេសថៃឱ្យឈ្មោះវាថា ​เล็บครุฑลังกา (ឡេបគ្រុឌលង្កា  =  ក្រចកគ្រុឌលង្កា) និងមានឈ្មោះជាភាសាបរទេសថា Polyscias scutellaria fabian  តែចំពោះដើមរុក្ខជាតិនេះមិនដឹងថានៅក្នុងប្រទេសយើងមានឈ្មោះអ្វីឡើយ ​(បើដឹងសូមជួយខមមិនប្រាប់ផង)  ដោយស្លឹកវាមិនត្រឹមតែមានរូបរាងកោងដូចចាន អាចវេចខ្ចប់អាហារ ​និងដាក់អាហារទទួលទានបានទេ ​សូម្បីតែទាំងដើម ​ទាំងងស្លឹកវាត្រូវបានគេរកឃើញថាមានគុណភាពព្យាបាលជំងឺទៀតផង។

LK2

42839941_300662850663260_7244427771747762176_n

គួរឱ្យដឹងផងដែរថា ​ស្លឹករុក្ខជាតិមួយនេះ  បានកំពុងតែពេញនិយមនៅក្នុងប្រទេសថៃ ​ដែលថែមទាំងមានលក់ពូជកូនរុក្ខជាតិមួយនេះចែកចាយឱ្យប្រជាជនថៃទាំងអស់នាំគ្នាធ្វើការដាំដុះឱ្យបានច្រើនផងដែរ៕


រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

28

42828325_300663907329821_312191642213810176_n

42843251_300663677329844_7170497610623483904_n

42835527_300665297329682_100829335140696064_n

67779054_470954797019618_435126735940354048_o 1024x498