បើមិននាំគ្នាធ្វើនឹងបាត់បង់បន្តិចម្តងៗ ​នេះជាសិល្ប:នៃការចាក់ធាងដូង ឬក៏ក្រងធាងដូង ​ដែលកូនខ្មែរមិនសូវដឹង

ជាការពិតណាស់  សិល្បៈខ្មែរមានច្រើនបែបច្រើនទម្រង់ណាស់ ទាំងសិល្បៈចម្លាក់លើថ្ម ​ប្រាសាទ ឆ្លាក់លើដើមចេក និងក្រងធាងដូងជាដើម  ដែលសុទ្ធសឹងតែជាស្នាដៃដ៏ប្រណីតរបស់ខ្មែរយើង ​តែស្ទើរតែបាត់បង់ទៅហើយ។

តែថ្មីៗនេះ មាននិស្សិតសាលារចនាមួយរូបបានបង្ហោះស្នាដៃរបស់ខ្លួន ដែលបានរៀបចំតែងលម្អនាបរិវេណសាលា ដែលត្រូវគេស្គាល់ថាជាសិល្ប:នៃការចាក់ធាងដូង ឬក្រងធាងដូងខ្មែរយើង  ដែលកូនខ្មែរយើងមិនសូវបានស្គាល់ ​ឬបានដឹងឡើយ។

៦

៤

តាមរយៈគណនីហ្វេសប៊ុក Visal SK បានរៀបរាប់ថា៖ « នេះជាសិល្ប:នៃការចាក់ធាងដូងរឺ​ ក៏ក្រងធាងដូង

នេះជាការងារដែលខ្ញុំបានធ្វើកន្លងមក​ សប្បាយចិត្តនិងធ្វើវា😊❤️️ បើយើងមិនធ្វើវាទេវានិងបាត់បង់បន្តិចម្តងៗ។ ​ ក្នុងនាមខ្ញុំជាកូនខ្មែរជំនាន់ក្រោយខ្ញុំចង់អភិរក្សអ្វីដែលជាមរតកបន្សល់ទុកពីដូនតាយើង🙏❤️️ »។


S 1

ដូច្នេះសូមកូនខ្មែរមេត្តាជយយចែករំលែកគ្នា ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានស្គាល់ ​ថានេះគឺជាសិល្បៈធាងដូងរបស់ខ្មែរយើង ​គូរតែនាំគ្នាអភិរក្ស និងថែរក្សាឱ្យបានគង់វង្សជាសម្បត្តិដ៏ថ្លៃថ្លារបស់ខ្មែរ៕

៣

១ 1

៥

២