១០ចំណុចខ្លីៗ ដែលបញ្ជាក់ថា អ្នកបានក្លាយជាមនុស្សម្នាក់ដែលចាស់ចិត្តចាស់គំនិត ស្គាល់ន័យជីវិតច្បាស់ហើយ

ដល់ពេលមួយ ដែលអ្នកចាស់ចិត្ត ចាស់គំនិត ចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថា ការពិតទៅការប្រើជីវិតរស់នៅប្រចាំថ្ងៃដែលអ្នកបានប្រើកន្លងមកនេះ គឺអ្នកបានបង្ហិនពេលវេលាចោលច្រើនណាស់ ជាមួយនឹងរឿងដែលអត់ប្រយោជន៍ទាំងនេះ ហើយពេលនោះ អ្នកនឹងចាប់ផ្ដើម កែប្រែខ្លួនឯងសាជាថ្មីបន្តិចម្ដងៗ សូម្បីតែអ្នកខ្លួនឯង ក៏មិនដឹងថា តើអ្នកអាចធ្វើបានដោយរបៀបណាដែរ។

82542179_2725102927570858_9075577818447872000_o

ចំណុចទាំង១០ខាងក្រោមនេះហើយ ដែលបញ្ជាក់ថា អ្នកចាស់ទុំ ចេះគិតបានច្រើនហើយ ព្រោះអ្នកនឹងយលល់ថា ៖

១. ការឈ្លោះប្រកែក ឬប្រាកាន់មនុស្សមួយចំនួន គឺវាជារឿងដែលអត់ប្រយោជន៍បំផុត។

២. ការដែលឆេវឆាវ ឆាប់ខឹង ឬក៏ក្ដៅក្រហាយច្រើន អ្នកនឹងគ្មានក្ដីសុខទេ។

៣. ការដែលចាំតែទើស ឬច្រណែននឹងអ្នកដទៃ មានន័យថា អ្នកកំពុងតែមើលងាយខ្លួន។

82763251_2727430404004777_8690838801305567232_o

៤. ការផុស ឬស៊ែបែបដ្រាម៉ា គឺជាការបង្ហាញពីភាពទន់ជ្រាយ ឬកំពុងតែបង្ហិនពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯង។

៥. ការលេងសើច ឡិឡក់ច្រើនពេកក្នុងសសង្គមនេះ នឹងធ្វើឱ្យមនុស្សមួយចំនួន លែងឱ្យតម្លៃ និងមើលងាយអ្នក។


៦. ការលេងសើចនឹងអារម្មណ៍ ឬមនោសញ្ចេតនារបស់នរណាម្នាក់ អ្នកនឹងខូចចិត្ត ឬស្ដាយក្រោយនៅថ្ងៃមុខ។

82998924_2722849774462840_740727733658583040_o

៧. ការស្រឡាញ់នរណាម្នាក់មិនច្បាស់លាស់ នាំតែភាពរវល់ ជំពាក់ជំពិនក្នុងរឿងស្នេហា។

៨. ការចងគំនុំ មិនចេះអត់ឱន គឺជាការយកភ្លើងមកផ្អោបជាប់ជីវិតខ្លួនឯង។

៩. ការមិនព្រមចេញប្រឡូកក្នុងសង្គម ឬខ្លាចរអាក្នុងការជួបមនុស្សជុំវិញខ្លួន វាជាការបិទផ្លូវនៃជីវិតខ្លួនឯង។

១០. ការមិនព្រមស្ដាប់ និងទទួលយកយោបល់អ្នកដទៃមកគិត អ្នកនឹងនៅតែល្ងង់រហូតទៅ។

83617430_2723021361112348_3593475389965467648_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ