ចង្រៃមែន! រូបចំលាក់ជាប់ជញ្ជាំងប្រាសាទនគរបាជ័យ ត្រូវជនអប្រិយមិនស្គាល់មុខគូស និងផាត់ក្រែម នេះជាការប្រមាថស្នាដៃបុព្វបុរសដែលមិនអាចអត់ឱនបាន (មានវីដេអូ)

ប្រាសាទនគរបាជ័យ ​គឺជាប្រាសាទបុព្វបុរសខ្មែរ ស្ថាបនាដោយព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ ដោយនៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ។

ប្រាសាទនគរបាជ័យ

83181190_118776596109148_1438996941047332864_n

រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់ ។ តែគួរឱ្យសោកស្តាយថ្មីៗនេះមានជនអនាមិកបានចូលលួចគូសក្រែ លើជញ្ជាំងដែលជាទង្វើមួយដែលប្រមាថដល់ស្នាដៃដូនតាផងដែរ។

តាមរយៈគណនីហ្វេសប៊ុក យស ស៊ីថា បានរៀបរាប់ថា៖ « ប្រាសាទនគរបាជ័យ​ (កសាងដោយព្រះបាទជ័យវរ្មន័ទី៧)

រូបចំលាក់ជាប់ជញ្ជាំងត្រូវបានជនមិនស្គាល់មុខគូសនិងផាត់ក្រែមអោយ​ នេះជាកាប្រមាថស្នាដៃបុព្វបុរសនិងជាទង្វេីរដ៏អវិជ្ជាមួយដែលគួរគប្បីធ្វេីទាល់តែសោះ​ សូមពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាការពារកេរតំណែលរបស់បុព្វបុរសទាំងអស់គ្នា។

២៦​ មករា​ ឆ្នាំ​២០២០ ​»។

S 1

ដូច្នេះសូមមន្ទីរវប្បធម៌ និងក្រសួងពាក់ព័ន្ធជួយមើលការខុសត្រូវ ​ចាប់ជនដៃដល់មកផ្តន្ទាទោសជាការព្រមាន ​និងពង្រឹងការយាមកាមថែរក្សាផង ​ព្រោះនេះជាប្រាសាទស្នាដៃបុព្វបុរសខ្មែរដ៏មានតម្លៃថ្លៃថ្លា ​មិនអាចប្រមាថបាននោះឡើយ។

សូមបញ្ជាក់ផងដែរថា ប្រាសាទនគរបាជ័យ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ ៕


សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

83218363_2633596350094069_2533523082455285760_o

83751849_2633596540094050_6800228505805127680_o

83885551_2633596510094053_2703207808572063744_o

84248413_2633596190094085_8313062733603930112_o

84680088_2633596756760695_5985110620024864768_o

84391793_2633596720094032_5427850935630036992_o

83092459_2633596896760681_292485383071989760_o