ចែក​គ្នា​បាន​ចេះ​ផង! នេះ​វិធី​ឆែក​មើល​ប្រទេស​ណា​ខ្លះ​មាន​ឆ្លង​វីរុស​កូរ៉ូណា អាប់ដែត​រៀងរាល់​ម៉ោង

គិត​មក​ទល់​ម៉ោង ១២ ថ្ងៃ​ត្រង់​ទី ២៦ មករា ឆ្នាំ ២០២០ នេះ អ្នក​ស្លាប់​ដោយ​សារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា​កើន​ឡើង​ដល់ ៥៦ នាក់​ហើយ និង​ក្នុង​នោះ​អ្នក​ឆ្លង​សរុប​មាន ២ ០១៩ នាក់។

Tdy_sat_jmf_coronavirus_200125_1920x1080.focal 760x428

Coronavirus 1 Gty Er 200123_hpMain_16x9_992

ជៀសវាង​បងប្អូន​យើង​ពិបាក​ក្នុង​ការ​តាមដាន​ព័ត៌មាន​អំពី​ទិន្នន័យ​នៃ​អ្នក​ស្លាប់​និង​ឆ្លង​វីរុស​មួយ​នេះ ដោយ​ខ្លះ​អាច​ភ័ន្តច្រឡំ​នៅ​ទិន្នន័យ​ចាស់ KnongSrok សុំ​បង្ហាញ​អំពី​វិធី​ឆែក​មើល​បាន​ដោយ​ខ្លួន​ឯង ហើយ​មាន​អាប់ដែត​រៀងរាល់​ម៉ោង រៀងរាល់​នាទី ប្រសិន​មាន​ករណី​កើន​ឡើង​បែប​ណា​មួយ។


1800x1200_coronavirus_1

Ice_screenshot_20200126 123723

ទាំង​នៅ​លើ​ស្មាតហ្វូន​ឬ​កុំព្យូទ័រ សូម​អ្នក​ចូល​ទៅ​កាន់​គេហទំព័រ​ដែល​មាន​អាសយដ្ឋាន gisanddata.maps.arcgis.com ហើយ​ត្រង់​ផ្នែក​ខាង​ឆ្វេង​បង្ហាញ​អំពី​ករណី​ចំនួន​ឆ្លង​សរុប និង​ប្រទេស​ឬ​តំបន់​ណា​មួយ​ដែល​កើត​មាន​ខ្ពស់​បំផុត និង​ចំហៀង​ខាង​ស្តាំ​បង្ហាញ​ពី​តួ​លេខ​អ្នក​ស្លាប់៕