ផ្ទុះ​វីរុស​ភ្លាម! ប្រទេស​ជិត​ខាង​យើង​មួយ​ប្រកាស​បិទ​ជើង​ហោះហើរ​លែង​ឲ្យ​ជនជាតិ​ចិន​ហោះ​ចូល​ហើយ

គិត​ត្រឹម​ថ្ងៃ​ទី ២៥ មករា ឆ្នាំ ២០២០ នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ ៤ ករណី​ជាក់លាក់​បាន​កើត​ឡើង​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​នៅ​កម្ពុជា​នា​ថ្ងៃ​ទី ២៧ មករា​នេះ បាន​កើត​ឡើង ១ ករណី​ដែរ​នៅ​ឯ​អាកាសយានដ្ឋាន​ទី​រួម​ខេត្ត​ព្រះ​សីហនុ។

Nz_wrch_260120

MW HZ030_china__ZH_20200125095424

ថ្មីៗ​នេះ​ការិយាល័យ​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ជុំវិញ​ការ​ប្រកាស​បិទ​ជា​ផ្លូវការ លែង​ឲ្យ​ជនជាតិ​ចិន​ដែល​មាន​ដើម​កំណើត​រស់នៅ​ទីក្រុង Wuhan និង​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ខេត្ត Hubei ក៏​ដូច​ជា​ខេត្ត​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​នោះ ហោះ​ចូល​ក្នុង​ដែន​អាកាស​នៃ​ប្រទេស​របស់​ខ្លួន​ទៀត​ហើយ និង​រង់ចាំ​រហូត​ដល់​គ្រប់​យ៉ាង​ត្រូវ​បាន​ដោះស្រាយ​ទើប​បើក​ដំណើរការ​ជា​ធម្មតា​វិញ។

JKWISMAUITM090120


Malaysian Health Quarantine Officer Distributes Leaflet About Wuhan Pneumonia To Passengers At Kuala Lumpur International Airport In Sepang

Msia Officially Imposes Travel Ban For Wuhan Virus Stops Visas For Chinese Travellers World Of Buzz 2

Koronavirus Shutter_16_9_1579776730

តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ឲ្យ​ដឹង​ថា៖ "រដ្ឋាភិបាល​បាន​អនុវត្ត​តាម​នីតិ​វិធី​របស់​អង្គការ​សុខភាព​ពិភពលោក និង​ទទួល​បាន​ការ​ណែនាំ​ក្នុង​ការ​ប្រឈម​មុខ​និង​ដោះស្រាយ​នូវ​ការ​រីករាលដាល​នៃ​វីរុស​កូរ៉ូណា"។

សារ​បន្ត៖ "ជាមួយ​នឹង​ព័ត៌មាន​ចុង​ក្រោយ​ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​បណ្តោះ​អាសន្ន​នូវ​រាល់​កន្លែង​សម្រាប់​ជនអន្តោប្រវេសន៍​ដែល​រួម​មាន Entry (កន្លែង​គ្មាន​ទិដ្ឋាការ), Visa On Arrival (VOA), ទិដ្ឋាការ​អេឡិចត្រូនិក​និង​ដោយ​ដៃ ពី​ជនជាតិ​ចិន​ទាំង​អស់​ក្នុង​ទីក្រុង​ដែល​មាន​ឆ្លង​មេរោគ​និង​តំបន់​ផ្សេង​ទៀត​ក្នុង​ខេត្ត Hubei ហើយ​ការ​ធ្វើ​អន្តោប្រវេសន៍​នឹង​ដំណើរការ​ជា​ធម្មតា​វិញ ពេល​ស្ថានភាព​ប្រែ​មក​ធម្មតា"៕​