[តួ​លេខ​ថ្មី] អ្នក​ស្លា.ប់​ដោយ​សារ​វីរុស​កូរ៉ូណា​កើន​ដល់ ៨១ នាក់​ហើយ រុញ​ឲ្យ​រដ្ឋាភិបាល​ចិន​ប្រញាប់​ធ្វើ​រឿង​មួយ​នេះ

គិត​ត្រឹម​ម៉ោង ០១:៣០ នាទី​រសៀល​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០២០ នេះ បើ​តាម​គេហទំព័រ Reuters បាន​ចុះ​ផ្សាយ​ថា​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​បាន​កើន​ឡើង​ដល់ ៨១ នាក់​ហើយ (ត្រឹមព្រឹកថ្ងៃទី ២៧ មករា ស្លាប់ ៨០ នាក់) រុញ​ឲ្យ​រដ្ឋាភិបាល​បាន​ប្រញាប់​បន្ថែម​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ហើយ​អាជីវកម្ម​ឬ​ជំនួញ​ធំៗ​ជា​ច្រើន​បាន​បន្ត​បិទ​ទ្វារ ឬ​ខ្លះ​ប្រាប់​ឲ្យ​បុគ្គលិក​បម្រើ​ការ​នៅ​ផ្ទះ ដើម្បី​បញ្ចៀស​ការ​រាលដាល​វីរុស​នេះ​កាន់​តែ​ខ្លាំង។

94153ab9 Fe08 4fb0 A8d6 61141d40f351

1580094256_China Extends Lunar New Year Holiday As New Virus Toll

រដ្ឋមន្រ្តី​ចិន​លោក Li Kequiang បាន​ធ្វើ​ទស្សនកិច្ច​កណ្តាល​ទីក្រុង Wuhan ដើម្បី​សិក្សា​ឲ្យ​ច្បាស់​ពី​សញ្ញា​គ្រោះថ្នាក់​មួយ​នេះ ដោយ​តួ​លេខ​អ្នក​ឆ្លង​វីរុស​នៅ​ប្រទេស​ចិន​បាន​បន្ត​កើនឡើង​ប្រមាណ ៣០ ភាគរយ ដល់​ចំណុច ២ ៧៤៤ ករណី​ហើយ ដែល​ពាក់​កណ្តាល​នៃ​តួ​លេខ​នេះ​គឺ​រស់នៅ​ខេត្ត Hubei។

Fe2f1d3bedc6c80f7e9540bd89708991

File790j6xzpseh1528ar3pu


ការ​ឈប់សម្រាក​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​រដ្ឋាភិបាល​បាន​សម្រេច​បន្ថែម​ឲ្យ ៣ ​ថ្ងៃ​ទៀត ពោល​គឺ​ឡើង​ដល់​ថ្ងៃ​ទី ២ ​កុម្ភៈ​ដើម្បី​ជា​វិធានការ​ទប់ស្កាត់​និង​កាត់​បន្ថយ​ការ​ឆ្លង​នូវ​វីរុស។ ជា​ការ​ពិត​រៀងរាល់​ឆ្នាំ​ពេល​នេះ​គឺ​ជា​ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទី​ជិត​ទី​ឆ្ងាយ​ក្នុង​និង​ក្រៅ​ស្រុក តែ​ឆ្នាំ​នេះ​គឺ​បាន​លុប​ចោល​ទាំង​ស្រុង។

Extended Travel Visa 1 1

5e2def7585f540585903acdb

មនុស្ស​ប្រមាណ ១១ លាន​នាក់​ក្នុង​ទីក្រុង​ត្រូវ​បាន​ប្រកាស​ផ្អាក​ឲ្យ​លែង​ដំណើរការ​ Visa និង Passport រហូត​ដល់​ថ្ងៃ​ទី ៣០ មករា ឆ្នាំ ២០២០។ ដំណោះស្រាយ​បែប​ណា​ផ្សេង​ទៀត​នោះ យើង​នឹង​ចុះ​ផ្សាយ​ម្តង​ទៀត​នៅ​ពេល​ក្រោយ៕

ប្រភព៖ Reuters