ចែក​គ្នា​បាន​ដឹង​ផង! កុំ​ចេះ​តែ​ទិញ នេះ​វិធី​សម្គាល់​ម៉ាស 3M ​ជា​របស់​ពិត​ឬ​ក្លែងក្លាយ

ប្រភេទ​ម៉ាស​ 3M ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ម៉ាស​ម្យ៉ាង​ដែល​មាន​គុណភាព​ខ្ពស់ អាច​ទប់ស្កាត់​វីរុស​ដែល​កំពុង​ផ្ទុះ​ខ្លាំង​គឺ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី បាន​ល្អ​ប្រសើរ​ជាង​ប្រភេទ​ម៉ាស​ធម្មតា​ទូទៅ។

0

Koronavirus Shutter_16_9_1579776730

យ៉ាងណាមិញ​ប្រភេទ​ម៉ាស​នេះ​ក៏​មាន​ឈ្មួញ​ខិលខូច​មួយ​ចំនួន​លួច​ចរាចរ​របស់​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ​បន្លំ​ភ្នែក​អតិថិជន​ផង​ដែរ។ ប្រភេទ​ម៉ាស​នេះ​មិនមែន​ទើប​តែ​ផ្ទុះ​ទេ ពោល​គឺ​គេ​និយម​ប្រើប្រាស់​រៀងរាល់​ទីក្រុង​ឬ​តំបន់​ណា​មួយ ទទួល​រង​ខ្យល់​បំពុល​កម្រិត​ខ្ពស់។

តាម​គេហទំព័រ​ថៃ​មួយ​បាន​ចុះ​ផ្សាយ​ពី​វិធី​កត់​សម្គាល់​ប្រភេទ​ម៉ាស 3M ​ក្លែងក្លាយ​និង​របស់​ពិត​ដូច​ខាង​ក្រោម៖

១.ផ្នែក​ខាង​មុខ​មើល​ទៅ​ខុស​គ្នា​ដាច់​ស្រឡះ (ដូច​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម)

1

២.ផ្នែក​ថង់​ខាង​ក្រោយ របស់​ក្លែងក្លាយ​រាង​ព្រាលៗ​មិន​សូវ​ច្បាស់​ទេ - របស់​ពិត​មាន​អក្សរ​បង្ហាញ​ច្បាស់ៗ

2


៣.ផ្នែក​ខាង​ក្នុង របស់​ក្លែងក្លាយ​បង្ហាញ​រាង​ពណ៌​លឿង – របស់​ពិត​ពណ៌​រាង​ទឹក​ក្រូច​ស្រាល

3

៤.អក្សរ 3M របស់​ក្លែងក្លាយ​ព្រាល​មិន​សូវ​ច្បាស់ - របស់​ពិត​ពណ៌​ខ្មៅ​ដិត (មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង)

4

៥.ផ្នែក​បោះពុម្ព​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​របស់​ក្លែងក្លាយ​និង​ពិត (ដូច​ក្នុង​រូប​បង្ហាញ)

5

៦.មាន​តែម​ពណ៌​បៃតង​មួយ​បោះ​ខាង​ក្នុង

6

ប្រភព៖ MThai