គ្រោះ​មួយ​ទៀត​ហើយ! ហ្វូង​សត្វកណ្ដូប​វាល​ខ្សាច់​រាប់​លាន​ក្បាល​អាច​នឹង​ឆ្លង​ចូល​ដល់​តំបន់​អាស៊ី

២០២០ ជា​ឆ្នាំ​គ្រោះ ឆ្នាំ​ដ៏​អាក្រក់​មិន​ធ្លាប់​មាន ដោយ​ត្រឹម​រយៈ​ពេល​ជិត ១ ខែ​នៃ​ខែ​មករា​នេះ រឿងរ៉ាវ​ជា​ច្រើន​បាន​កើតឡើង​ឥត​ឈប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​សកលលោក។ ក្នុង​នោះ​មាន​ទាំង​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្រ្តាលី បន្ទុះ​ភ្នំ​ភ្លើង​នៅ​ហ្វីលីពីន គ្រោះ​ទឹក​ជំនន់​នៅ​ឌូបៃ&ឥណ្ឌូណេស៊ី និង​វីរុស​វូហ្វាន​ជា​ដើម។

5e2c0e35c45b3.image

Kenya Africa Locust Outbreak

ហេតុការណ៍​អាក្រក់​មួយ​ទៀត​ដែល​ខកខាន​កើត​មាន​អស់​រយៈ​ពេល ៧០ ឆ្នាំ​ទៅ​ហើយ​នោះ គឺ​នៅ​អាហ្វ្រិក​ខាង​កើត​ដូច​ជា​ប្រទេស​សូម៉ាលី អេត្យូពី និង​កេនយ៉ា​កំពុង​ជួប​ប្រទះ​នូវ​ការ​រំខាន​ពី​ហ្វូង​សត្វ​កណ្តូល​វាល​ខ្សាច់​ដ៏​ច្រើន​លាន​ក្បាល ចូល​មក​បំផ្លាញ​ដំណាំ​របស់​អ្នក​ស្រុក មាន​តាំង​ពី​ចម្ការ​ពោត ស្មៅផ្អែម​ជា​ដើម។

97a4c73fac89daf0c6b6a5fc79342ea0

3622 2415 2.49808459.jpg.gallery

11880778 3x2 700x467


Cq5dam.thumbnail.cropped.750.422

Locusts E1579848589621

តាម​របាយការណ៍​ពី The Guardian និង ABC News បាន​ឲ្យ​ដឹង​ថា​ការ​កើន​ឡើង​ដ៏​ច្រើន​នៃ​សត្វ​កណ្តូប​វាល​ខ្សាច់​នេះ គឺ​ដោយ​សារ​តែ​បម្រែបម្រួល​អាកាសធាតុ រុញ​ឲ្យ​សត្វ​ល្អិតបង្កាត់ពូជកើន​ឡើង​ ៥០០ ដង​ឯ​ណោះ​មុន​ពេល​កើត​​មាន​អាកាសធាតុ​ស្ងួត​នា​ខែ​មិថុនាឆ្នាំទៅ។

នៅ​ប្រទេស​កេនយ៉ា​បាន​រង​ផល​ប៉ះពាល់​ពី​ករណី​ដ៏​ចម្លែក​នេះ ដោយ​ដី​ចម្ការ​ប្រមាណ ៧០ ០០០ ហិតា​ត្រូវ​បាន​បំផ្លាញ​ដោយ​ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់។

https://twitter.com/i/status/1221867518710763520

បញ្ជាក់​ថា​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​ព្រមាន​ថ្មីៗ​នេះ​ថា​ហ្វូង​កណ្ដូប​វាល​ខ្សាច់​អាច​នឹង​រីក​រាលដាល​ដល់​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ី​ភាគ​ខាង​ត្បូង (មាន​ប្រទេស​អាហ្វហ្គានីស្ថាន បង់ក្លាដេស ប៊ូតាន់ ឥណ្ឌា ម៉ាល់ឌីវ នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា) ខណៈ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​មិន​ទាន់​លេចលឺ​ការ​អាច​រង​ផល​ប៉ះពាល់​នៅ​ឡើយ៕​​​