សុខចិត្តជ្រើសយកអ្នកថ្មី ទោះបីខុសម្ដងទៀត ក៏មិនអាចត្រឡប់ទៅរក ឬចាប់ផ្ដើមជាមួយអ្នកចាស់នោះដែរ

មនុស្សបែកគ្នាហើយ មិនអាចត្រឡប់រកគ្នាម្ដងទៀតបានទេ តែបើទោះជាអាចត្រឡប់មកចាប់ផ្ដើមសាជាថ្មី ក៏អ្វីៗមិនអាចដូចដើមបានដែរ។ ការប្រេះឆា ជាសញ្ញាបង្ហាញថា មនោសញ្ចេតនា និងអារម្មណ៍ កំពុងតែប្រេះស្រាំ ចង់ផ្គុំឡើងវិញ ក៏មិនល្អបំព្រងឡើយ។

84354916_176504426996748_3157981550285422592_n

ការចាប់ផ្ដើមស្នេហាម្ដងទៀត សុខចិត្តជ្រើសយកអ្នកថ្មី វាក៏ល្អជាងត្រឡប់ទៅរកអ្នកចាស់ ស្នេហាចាស់ ដែលធ្លាប់បែកបាក់ម្ដងរួចទៅហើយ។ អ្នកថ្មី មិនដូចអ្នកចាស់ទេ តែអ្នកចាស់ គឺនៅតែជាអ្នកចាស់ ជាមនុស្សដដែល ហើយចរិតក៏អាចនឹងមិនកែប្រែបានទេ​ គេធ្លាប់អាក្រក់ គេធ្លាប់ធ្វើឱ្យយើងឈឺចាប់ ធ្វើឱ្យយើងខូចចិត្ត តែមិនប្រាកដថា ការត្រឡប់មកវិញម្ដងទៀត គេនឹងកែប្រែផ្លាស់ប្ដូរដើម្បីយើងនោះឡើយ។

84353478_142291083467991_2055165301657436160_n

ដូចពាក្យចាស់ពោលថា " ឆ្កែកន្ទុយខ្វៀន គឺនៅតែខ្វៀន " មនុស្សធ្លាប់មានចរិតពីកំណើតបែបណា ក៏មិនប្រាកដថាអាចកែបាន ព្រោះតែយើងម្នាក់នោះទេ។ ការឈឺចាប់កាលពីមុន សមល្មមនឹងអាចដឹង និងយល់ច្បាស់ហើយ កុំធ្វើឱ្យខ្លួនឯងឈឺចាប់សាជាថ្មី ព្រោះតែការនៅអាល័យះ្នកចាស់នោះឱ្យសោះ។


84948575_182873019735461_8644451707104788480_n

យកល្អ ជ្រើសយកអ្នកថ្មី ទោះបីត្រូវឈឺចាប់ម្ដងទៀត វាក៏ប្រសើរជាង ត្រឡប់ទៅរកអ្នកចាស់ ឱ្យគេបំផ្លាញយើងម្ដងហើយម្ដងទៀត នាំភាពអាម៉ាស់ និងវិប្បដិសារីតែប់ុណ្ណោះ៕

84604995_3070600749638010_3283218802317197312_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ