Van Diesel ថា​ Fast 10 អាច​នឹង​ចាក់​បញ្ចាំង​មាន​វគ្គ ១&២ ព្រោះ​ហេតុផល​ចាក់ដោត​ម្យ៉ាង

ភាពយន្ត​អាមេរិក​ដ៏​ល្បី​ឈ្មោះ Fast and Furious 9 នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​រោង​ភាពយន្ត​ក្រៅ​ស្រុក​ចាប់​ពី​ថ្ងៃ​ទី ២២ ឧសភា ឆ្នាំ ២០២០ នេះ​ត​ទៅ ប៉ុន្តែ​ទន្ទឹម​នោះ​តួ​អង្គ​ក្នុង​ភាពយន្ត​លោក Van Diesel ដែល​មាន​ឈ្មោះ​ពិត Mark Sinclair បាន​ឲ្យ​តម្រុយ​ខ្លះៗ​ទុក​ជា​មុន​សម្រាប់​ភាពយន្ត Fast 10 រួច​ទៅ​ហើយ។

Vin Diesel

People's Choice Awards 2016   Press Room

តាម​ការ​បញ្ជាក់​របស់​តួ​អង្គ Van Diesel សង្កត់​ធ្ងន់​ថា​ Fast 10 ដែល​ចាក់​ផ្សាយ​នៅ​ឆ្នាំ ២០២១ ទំនង​ជា​អាច​នឹង​ត្រូវ​បែងចែក​ជា ២ វគ្គ ពោល​គឺ​ប្រហែល ២ វគ្គ​ចាក់​ក្នុង​មួយ​ឆ្នាំ នេះ​លើ​គោលដៅ​ដើម្បី​បង្កើន​ចំណូល​បន្ថែម​ទៀត​ដល់​ក្រុមហ៊ុន Universal ព្រោះ​លោក​ដឹង​ច្បាស់​ថា​ការ​ចាយវាយ​លើ​ការ​ផលិត​ភាពយន្ត​និង​ចាយ​ដល់​តួ​អង្គ​ត្រូវ​ចំណាយ​ច្រើន​ខ្លាំង​ណាស់។

Cast Member Diesel Poses At Fans At The Premiere Of "Furious 7" At The TCL Chinese Theatre In Hollywood


Fast And The Fu

លោក​ប្រាប់​ Total Film យ៉ាង​ដូច្នោះ​ថា៖ "ខ្ញុំ​បាន​ចាប់​ផ្តើម​ពី​គម្រោង​នៃ​ភាពយន្ត Fast 10 មុន​ទាំង​ការ​ចាប់​ផ្តើម​ថត​ភាពយន្ត Fast 9 ទៀត​ម្ល៉េះ ដោយ​បាន​ដឹង​ហើយ​គឺ Universal គឺ​មាន​ការ​ចាយវាយ​ច្រើន ដោយ​ទាំង​ការ​ចំណាយ​ច្រើន​លើសលប់​ដល់​តួ​អង្គ និង​សាច់​រឿង​ទាំង​មូល បែប​នេះ​ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​ផ្លាស់ប្តូរ"។

EHnKPxJY88t6WCHYT3f6df 102

លោក​សង្កត់​ធ្ងន់៖ "ដោយ​ក្រុមហ៊ុន Universal សក្តិសម​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​នេះ ព្រោះ​ពី​ទំហំ​វិនិយោគ​ដែល​ពួក​គេ​បាន​ធ្វើ​ឡើង ហើយ​ក៏​ជា​រឿង​ល្អ​ដែល​អ្នក​គាំទ្រ​ដល់​ពេល​ផ្តល់​ត្រលប់​មក Universal វិញ​ដែរ អ៊ីចឹង​សម្រាប់​អ្នក​គាំទ្រ​អាច​នឹង​មាន Fast 10 វគ្គ​ទី ១ និង​វគ្គ​ទី ២"៕

ប្រែ​សម្រួល៖ Knongsrok ប្រភព៖ Gamesradar