ទើបតែឃើញមួយក្នុងលោក! សត្វ​ល្មូន​ម្យ៉ាង​ដង្ហើម​នៅ​មាន តែ​នៅ​ថ្កឹង​អស់ ៧ ឆ្នាំ ហើយ​ស៊ី​ចំណី ១០ ឆ្នាំ​តែ​ម្ដង​គត់

អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ប្រភេទ​សត្វ​ល្មូន​ស្ថិត​ក្នុង​ជំពូក​ត្រកួត​និង​ថ្លែន​ម្យ៉ាង ដែល​អាច​រស់រាន​មាន​ជីវិត​ដោយ​ស៊ី​ចំណី​តែ​ ១ លើក​គត់​ក្នុង​រយៈ​ពេល ១០ ឆ្នាំ។

Salamand

Proteus

ជា​ការ​ពិត​កម្រ​នឹង​មាន​សត្វ​ណា​ដែល​មិន​ផ្លាស់​ទី​ឬ​ស៊ី​ចំណី​ច្រើន​ឆ្នាំ​អ៊ីចឹង​ណាស់ ប៉ុន្តែ​អ្នក​វិទ្យាសាស្រ្ត​នៅ​ឯ​ប្រទេស​អង់គ្លេស​និង​ហុងគ្រី​បាន​ជុំ​គ្នា​រក​ឃើញ​សត្វ​ស្ថិត​ក្នុង​ជំពូក​ត្រកួត​មិន​មាន​ឈ្មោះ​ច្បាស់លាស់ រស់​នៅ​រូង​ក្រោម​ទឹក​ក្នុង​ប្រទេស Bosnia-Herzegovina។

MjAyMDAy

Lazy Bli


21242551565_63ccde1

B5 2 E15

តាម​សារព័ត៌មាន CNET បាន​ឲ្យ​ដឹង​ថា​សត្វ​នេះ​វា​បម្លាស់ទី​ត្រឹម​ចម្ងាយ​តែ ១០ ម៉ែត្រ​អី​ប៉ុណ្ណោះ​ពី​ទីតាំង​ដើម ហើយ​រៀងរាល់​ ១០ ឆ្នាំ​ម្តង ដើម្បី​ទៅ​ស្វែងរក​ចំណី​ដូច​ជា​ពពួក​កូន​បង្គា​ឬ​ខ្យង​តូចៗ។

ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ក្នុង​រយៈ​ពេល​តាមដាន ៧ ឆ្នាំ​កន្លង​មក គឺ​វា​មិន​ផ្លាស់​ទី​ទៅ​ណា​ទាល់​តែ​សោះ៕

ប្រែសម្រួល៖ Knongsrok | ប្រភព៖ Zing