នៅលើលោកនេះអ្វីដែលសំខាន់ជាងគេនៅពេលដែលមនុស្សម្នាក់រស់នៅដោយស្គាល់ពីខ្លួនឯងច្បាស់

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ Netflix ទើបតែបញ្ចេញនូវគំនូរជីវចលថ្មីមួយរបស់ខ្លួន ដែលសាច់រឿងទាំងមូលនេះត្រូវបានដកស្រង់ចេញពីវីដេអូហ្គេមដ៏ល្អមួយ។ គំនូរជីវចលនេះមានចំណងជើងថា NiNoKuni សាច់រឿងទាំងមូលត្រូវបានដកស្រង់ចេញពីវីដេអូហ្គេមមួយរបស់ប្រទេសជប៉ុនដែលចេញកាលពីឆ្នាំ២០១០។​

គំនូរជីវចលនេះនិយាយអំពីជីវិតដែលជាយុវវ័យរបស់ក្មេងៗ៣រូបដែលពួកគេជាមិត្តដ៏ល្អនិងគ្នា។

AAAABSTvx76 YpMXNGm7QrYnKvAco16kHAnN5VGLWmaHmesg5PLnyySbSIKk4AQpoE0r6BQi8EJF0lgcX6G2kWERwX1J9OHh

ថ្ងៃមួយពួកគេទាំង៣ក៏បានជួបជាមួយនិងហេតុការណ៍ដ៏ចម្លែកមួយហើយដោយសារតែហេតុការណ៍មួយនោះហើយវាក៏បាននាំយកអ្នកទាំង៣ទៅកាន់ពិភពមួយទៀតដែលចម្លែកខុសពីអ្វីដែលពួកគេធ្លាប់បានជួប ប៉ុន្តែអ្វីដែលកាន់តែចម្លែកនោះគឺពិភពដែលពួកគេបាននៅ និងពិភពលោកបច្ចុប្បន្នដែលពួកគេធ្លាប់តែប្រកបជីវិតប្រចាំថ្ងៃនោះវាមានការទាក់ទងគ្នាយ៉ាងខ្លាំង ។ ហើយភារកិច្ចរបស់ពួកគេត្រូវធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះពិភពលោកទាំង២អោយផុតពីសេចក្តីវិនាសកម្ម ។

ជាមួយនិងខ្សែភាពយន្តនេះនិងនាំអ្នកទាំងអស់គ្នាអោយទៅឃើញនូវទេសភាពដ៏ចម្លែកនៅក្នុងពិភពមួយទៀតដែលអ្នកមិនដែលធ្លាប់ឃើញនិងទៅដល់ពីមុនមក ។

 

Ni No Kuni Animated Movie Receives Its Third Trailer CSLDEXLcDng 1038x576


ហើយជាមួយនិងគំនូរជីវចលមួយនេះផងដែរវានិងផ្តល់នូវរូបភាពដ៏ស្រស់ស្អាតជាច្រើនដែលនិងក្លាយទៅជាការចងចាំមួយដ៏កម្ររកបាន​ ។

មិនត្រឹមតែផ្តល់នូវទេសភាពដែលមិនអាចបំភ្លេចបានទៅដល់ទស្សនិកជននោះទេ ប៉ុន្តែសាច់រឿងទាំងមូលនេះនិងធ្វើអោយអ្នកទស្សនាទាំងអស់ស្រក់ទឹកភ្នែកជាមួយនិងឈុតឆាកស្នេហាដ៏កំសត់របស់ពួកគេថែមទៀតផង ។

មិនតែប៉ុណ្ណោះសាច់រឿងនេះក៏បានបង្ហាញអោយយើងឃើញដែរថា ពេលខ្លះពិភពលោកមួយដែលវាមិនមែនជាការពិត ពោលគឺវាគ្រាន់តែជាក្តីស្រមៃប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអាចរើសបានពិភពលោកមួយនោះប្រហែលជាសាកសមនឹងយើងជាង ពិភពលោកបច្ចុប្បន្នដែលពោពេញទៅដោយទុក្ខវេទនាមិនអាចហាស្តីបានមួយនេះ ។

0c8a7d60 3777 11ea 85ca 93b617ef54f3_800_420

តោះប្រសិនបើអ្នកចង់ទស្សនាគំនូរជីវចលមួយនេះលោកអ្នកអាចចូលទៅស្វែងរកបានដែលពេលនេះកំពុងមាននៅលើ Netflix នេះគឺជាគំនូរជីវចលមួយដែលអ្នកគ្រប់គ្នាមិនគួររំលងទាល់តែសោះ​ ៕

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក