ប្រហែលមិនសូវមានអ្នកដឹងទេ! ខ្លោងទ្វារវត្តមួយ សាងសង់​តាមរចនាបថខ្លោងទ្វារនៃក្រុងអង្គរធំស្រស់ស្អាតខ្លាំងមិនគួរមើលរំលង

រចនាបថខ្មែរបុរាណនៅតាមប្រាង្គប្រាសាទខ្មែរ ​ពិតជាមានចម្លាក់ក្បាច់ក្បូររចនាស្រស់ស្អាតណាស់ ​ដោយមានទីកន្លែងខ្លះបានចម្លងម៉ូតប្រាសាទខ្មែរមករចនាលើអគារផ្សេងៗផងដែរ។

ដោយឡែកអ្នកដែលធ្លាប់ទៅកម្សាន្តខេត្តសៀមរាបប្រហែលជាមិនធ្លាប់បានដឹងតេថា  មានវត្តអារាមមួយកន្លែងបានយកក្បាច់រចនាក្លោងទ្វារអង្គរធំ មករចនាខ្លោងទ្វារវត្តមើលទៅស្រស់ស្អាតទាក់ទាញ មានការសាងសង់ធំស្កឹមស្កៃមិនធម្មតានោះទេ។

ខ្លោងទ្វារវត្តមួយនេះ​ គឺជាខ្លោងទ្វារវត្តថ្មីដំរីសែនជ័យ ដែលមានទីតាំងនៅ​ នគរក្រៅ នៅខាងជើងក្រុងអង្គរធំ តាមផ្លូវមិត្តភាពខ្មែរ កូរ៉េ ដែលត្រូវបានកសាងរួចរាល់តាំងពីដើមឆ្នាំ ២០១៨​ឯណោះ៕

84846841_1526460810846850_6093837708533170176_n


86277219_1526458584180406_8309646473667018752_n

86193817_1526458627513735_2695203887907864576_n

86261820_1526460774180187_2665825985185710080_n