ស្រលាញ់​ទៅ​មិន​ខុស​ទេ! មនុស្ស​ប្រុស​ដោះ​ក្បាល​ពោះ ​ស្មោះត្រង់​ជាមួយ​ដៃ​គូ​ជាង ហើយ​ឃើញ​ម៉ាប់ៗ​អ៊ីចឹង​ព្រោះ​តែ

ជា​ជាង​ការ​ជ្រើសរើស​នូវ​បុរស​ដែល​មាន​រូបរាង​សង្ហា អម​សាច់ដុំ​ក្បាល​ពោះ ៦ កង់ អ្នក​គួរ​តែ​ពិចារណា​មើល​ឃើញ​មនុស្ស​ប្រុស​ម៉ាប់ៗ ដោះ​ក្បាល​ពោះ​ខ្លះ​ផង។ ពិត​ណាស់​ការ​ជ្រើសរើស​បែប​នោះ គឺ​ជា​ជម្រើស​នាំ​ផល​វិជ្ជមាន​មួយ នេះ​បើ​តាម​ការ​ស្រាវជ្រាវ។

How To Get Killer 6 Pack A

2 1439818588222 Crop 14398

20200130 183927 1 154d7e

ក្រុមហ៊ុន​កាយសម្បទា​របស់​អាមេរិក Planet Fitness បាន​ឲ្យ​ដឹង​ថា​មនុស្ស​ប្រុស​កាន់​តែ​ដោះ​ក្បាល​ពោះ​ធំ ពួក​គេ​កាន់​តែ​មាន​ភាព​ស្មោះត្រង់​និង​អាច​យក​ឈ្នះ​បេះដូង​នារី​បាន​រហ័ស​បំផុត។

Bc84c72b 9519 4fb7 B638 4e

Bc84c72b 9519 4fb7 B638 4e

Bc84c72b 9519 4fb7 B638 4e8e8bbfa4c0


អ្នក​ខ្លះ​អាច​មិន​យល់​ថា​ហេតុអ្វី​ពួក​គេ​មិន​ព្រម​សម្រក​រាង ហើយ​មាន​សាច់​ហៀរ​បែប​នេះ ដោយ​តាម​ពិត​ទៅ​ដោយ​សារ​បុរស​ទាំង​នោះ​រវល់​ជាប់​មើល​ថែ​ក្រុម​គ្រួសារ និង​ខិតខំ​ធ្វើ​ការ​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​គ្មាន​ពេល​ទៅ​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់។

Cau Chuyen Tinh Yeu Nh (1)

Cau Chuyen Tinh Yeu Nh (2)

Cau Chuyen Tinh Yeu Nh (3)

Cau Chuyen Tinh Yeu Nhu An

ប្រភព​ដដែល​បាន​ចុះ​ផ្សាយ​ថា​តាម​ការ​ស្រាវជ្រាវ​ប្រុស​ស្រី​គ្រប់​រូប​ឲ្យ​តែ​បាន​នៅ​ក្បែរ​បុរស​មាន​ក្បាល​ពោះ​ធំ គឺ​រមែង​មាន​ក្តី​សុខ​ច្រើន​បំផុត។ តាម​ការ​ស្រាវជ្រាវ​មួយ​ផ្សេង ទៀត​គឺ ៧៩ ភាគរយ​នៃ​មនុស្ស​ប្រុស​ដែល​មាន​ដោះ​ក្បាល​ពោះ គឺ​រមែង​មាន​អារម្មណ៍​រីករាយ តែងតែ​គិត​វិជ្ជមាន ជា​ពិសេស​គឺ​ស្មោះត្រង់​នឹង​ដៃ​គូ​ខ្លាំង៕

ប្រែសម្រួល៖ Knongsrok |ប្រភព៖ Bestie.vn