ទីបំផុតឈ្មោះដ៏វែងអន្លាយរបស់ Birds Of Prey ត្រូវបានប្តូរចោលក្រោយរកចំណូលបានច្រើនមហាសាល

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្សែភាពយន្ត Birds Of Prey And The Fantabulous Emancipation Of One Harley Quinn ដែលជាខ្សែភាពយន្តដំបូងរបស់ Harly Quinn ។

 

G9YM349FkyufmMdLLNHjCK 1200 80

ខ្សែភាពយន្តនេះចំណាយអស់ទឹកប្រាក់ប្រមាណ ៨២ លានដុល្លា ហើយបើគិតចាប់ពីថ្ងៃចាក់បញ្ចាំងរហូតមកដល់ពេលនេះខ្សែភាពយន្តBirds Of Prey And The Fantabulous Emancipation Of One Harley Quinn រកចំណូលបានសរុបប្រមាណជា ៨១.៦ លានដុល្លា ។ ថ្វីត្បិតតែនេះទើបតែមួយសប្តាហ៍នៃការចាក់បញ្ចាំងខ្សែភាពយន្តនេះរកចំណូលបានច្រើនក៏ដោយក្តីប៉ុន្តែនៅតែមានគេចាត់ទុកថានេះគឺជាខ្សែភាពយន្តដែលរកចំណូលបានទាបជាងគេនៅក្នុងសប្តាហ៍ដំបូងប្រចាំចក្រវាឡ DCEU ។

កាលពីពេលថ្មីៗកន្លងទៅនេះចក្រវាឡ DCEU ក៏បានសម្រេចចិត្តប្តូរនៅឈ្មោះដ៏វែងអន្លាយរបស់ខ្សែភាពយន្តមួយនេះចេញ ដោយផ្តល់នូវឈ្មោះមួយថ្មីថា Harly Quinn : Birds Of Prey វិញម្តង ។


Image result for birds of prey

ជាមួយនិងការប្តូរឈ្មោះនេះក៏ដោយសារតែខាងផលិតកម្មចង់អោយមានភាពងាយស្រួលនៅក្នុងការហៅ ប៉ុន្តែបើតាមការអោយដឹងរបស់តារាសម្តែងស្រីកញ្ញា Margot Robbie ធ្លាប់បានអោយដឹងនៅក្នុងបទសម្ភាសមួយថា ការប្រើឈ្មោះដ៏វែងអន្លាយមួយនេះគឺចង់បង្ហាញពីអ្វីដែលនាងស្រលាញ់ និងភាពខុសប្លែកគេដែលមិនសូវមានអ្នកប្រើឈ្មោះវែងបែបនេះប៉ុន្មាននោះទេ ។

Birds Of Prey Movie Poster

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត Harly Quinn : Birds Of Prey នេះបានធ្វើការចាក់បញ្ចាំងនៅជុំវិញពិភពលោកកាលពីថ្ងៃទី ០៧ ខែកុម្ភ ឆ្នាំ ២០២០ កន្លងទៅនេះ ចំណែកឯប្រទេសកម្ពុជាយើងខ្សែភាពយន្តនេះគ្រោងនិងចាក់បញ្ចាំងនៅថ្ងៃទី ២០ ខែ កុម្ភ ឆ្នាំ ២០២០ ខាងមុខនេះ ៕