Samsunng ប្រកាសចេញនូវ Smart Phone ស៊េរីថ្មី ដែលអាចថតរូបបានរហូតទៅដល់ 8K ជាមួយនឹងសមត្ថភាពយ៉ាងល្អឥតខ្ចោះ ( មានវីដេអូ )

ទីបំផុតកាលពីម៉ោង២ រំលងអាត្រៀត កន្លងទៅនេះ Samsung បានធ្វើការដាក់បញ្ហាញនូវកំពូលទូរសព្ទ័ដៃសេរីថ្មីរបស់ខ្លួន ដែលទូរសព្ទ័និងមានអេក្រង់២ អាចបន់បែនបាន ។ វាមានឈ្មោះថា Samsung Galaxy S០ ហើយជាមួយនិង Smart Phone សេរីថ្មីមួយនេះ Samsung បាននាំពាក្យមកជាមួយថា innovator of new mobile experiences ដែលមានន័យថា ភាពច្នៃប្រឌិតថ្មីនៃកំពូលស្មាតហ្វូន ។

Photo_2020 02 12_03 17 51 (4)

ជាមួយនិងទូរសព្ទ័ថ្មីនេះ Samsunng បាននាំមកនូវបច្ចេកវិទ្យាថ្មីដូចជា ៖

កាមេរា

ក្រោយចំនួន ៤គ្រាប់របស់វាមានទំហំរហូតទៅដល់ ១០៨ MB ដែលអាចថតវីដេអូនិងរូបភាពបានរហូតទៅដល់ 8K ជាមួយនិងការពង្រីករូបភាពបានរហូតទៅដល់ ៣០x ដោយមិនចាំបាច់បារម្មណ៍ពីការបែកនូវសាច់រូបភាពសោះឡើយ ។ កាមេរាក្រោយនេះក៏បានបំពាក់នូវបច្ចេកវិទ្យា AI ថ្មីដែលនិងផ្តល់នូវភាពងាយស្រួលខ្លាំងនៅពេលដែលថតរូបម្តងៗ វានិងចាប់នូវផ្ទៃរូបភាពបានយ៉ាងច្បាស់ល្អ ជាមួយនិងប្រព័ន្ធទប់លំនឹងយ៉ាងល្អថែមទៀត អ្នកប្រើប្រាស់និងទទួលបានរូបភាពមួយយ៉ាងល្អឥតខ្ចោះ ។ គួបផ្សំជាមួយនិងកាមេរាមុខទំហំ ៤៨ MB ។

Photo_2020 02 12_03 17 51

ប្រព័ន្ធខាងក្នុង

បើយើងនិយាយអំពីប្រព័ន្ធឈីបវិញ Galaxy S20 បានបំពាក់មកជាមួយនិងឈីបមានឈ្មោះថា Snapdragon 865 ដែលវាបានពំពាក់មកជាមួយនិងអង្គផ្ទុកមានទំហំរហូតទៅដល់ ១២៨GB , ២៥៦GB និង  ៥១២ GB ជាមួយនិង Ram  ១២ GB និង ១៦ GB ហើយអ្នកប្រើប្រាស់អាចបន្ថែម SD CARD រហូតទៅដល់ 1.5TB ឯណោះ ។

អេក្រង់

Samsung Galaxy S20 បានបំពាក់មកជាមួយនិងអេក្រង់ទំហំ ៦.៩ អ៊ីន ជាមួយនិងការបង្ហាញកម្រិតរូបភាពរហូតទៅដល់ ១២០HZ ។


គួរបញ្ជាក់ផងដែរថា S20 មានរហូតទៅដល់ ៣ ជំរើសឯណោះ ដែលមានដូចជា S20 5G , S20+ 5G និង S20 Ultra 5G ។ ដែលពួកវាមានតម្លៃដូចជា

S20 5G មានតម្លៃ ៩៩៩$

S20+ 5G មានតម្លៃ ១.១៩៩$

S20 Ultra 5G មានតម្លៃ ១.៣៩៩$ ។

Photo_2020 02 12_03 17 50

គួរបញ្ជាក់ដែរថាតម្លៃខាងលើនេះគ្រាន់តែជាតម្លៃនៅក្រៅស្រុកតែប៉ុណ្ណោះ ចំពោះព្រះរាជាណាចក្រកម្ពុជាយើងនៅមិនទាន់ប្រាកដនៅឡើយនោះទេ ។

នៅក្នុងកម្មវិធីនោះផងដែរ Samsung បានលើកយកអំពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងខ្លួននិងក្រុមហ៊ុនធំៗជាច្រើនដូចជា Google , Netflix , spotify, microsoft ជាដើម ។

ហើយអ្វិដែលកាន់តែពិសេសនោះគឺ Samsung ក៏បានក្លាយទៅជាដៃគូសហការផ្លូវការណ៍របស់ក្រុមហ៊ុន Netflix ដែលជាក្រុមហ៊ុនផ្តល់នូវការទស្សនាខ្សែភាពយន្តនៅលើប្រព័ន្ធអ៊ីនធើណេតធំជាងគេនៅក្នុងពិភពលោក ។​ ហើយជាមួយនិងការសហការគ្នានេះនិងធ្វើអោយអ្នកប្រើប្រាស់ទាំងអស់កាន់តែទទួលបានពត៌មានអំពីការដាក់បង្ហាញខ្សែភាពយន្តនៅលើ Netflix កាន់តែលឿនជាមួយនិងភាពងាយស្រួលកាន់តែខ្លាំង ។

ទស្សនាវីដេអូនៅខាងក្រោមនេះ ៖

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក