ចូលរួមគាំទ្រផងក្នុងនាមជាកូនខ្មែរ! រឿងបុរាណ ព្រះអនរុទ្ធព្រះនាងឱស្សា ​សំបុត្រចាប់ដាក់លក់ថ្ងៃ ​១៤ កុម្ភៈ ទិញ២សំបុត្រ បានផ្កាកុលាប ១ទង

ពិតជាពិសេសណាស់ ​ឆាប់ៗនេះការសម្តែងរបាំបុរាណ រឿង ព្រះអនរុទ្ធព្រះនាងឱស្សា នឹងធ្វើការលើកសម្តែងជូនប្រិយមិត្ត ពិសេសកូនខ្មែរនាពេលឆាប់ៗខាងមុខនេះហើយ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី ​២៧ ​២៨ ​និង ​២៩ ​ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។

សំបុត្រនៃការសម្តែងនេះ ត្រូវបានចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី ​១៤ ​ខែកុម្ភៈ ឆ្នាំ ​២០២០ នេះហើយ ដោយសំបុត្រមានលក់ចាប់ពីម៉ោង ១១ ដល់ម៉ោង ៦ល្ងាច នៅសាលសន្និសីទចតុម្មុខ មានតម្លៃ100,000 រៀល / 40,000 រៀល និង 20,000 រៀល។

86269954_880546992389963_406509368847106048_o

គួរឱ្យដឹងផងដែរថា ​សម្រាប់សំបុត្រដែលនឹងធ្វើការដាក់លក់ដំបូងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នៅសាលសន្និសីទចតុម្មុខ ចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៦ល្ងាច ការទិញសំបុត្រចំនួន២សន្លឹក នឹងមានការផ្តល់ជូនផ្កាកូឡាបនៃក្តីស្រឡាញ់ជូនលោកអ្នកចំនួនមួយទងនៅថ្ងៃក្តីស្រលាញ់នេះ។

សូមប្រិយមិត្ត បងប្អូនខ្មែរ ​ចូលរួមផ្តល់ក្តីស្រឡាញ់តាមរយៈការលើកទឹកចិត្ត ដោយការទិញសំបុត្រចូលទស្សនាឱ្យបានច្រើនកុះករ ដើម្បីគាំទ្រសិល្បៈវប្បធម៌ខ្មែរដ៏ពិសេសអស្ចារ្យនេះ៕


86186120_2411307092463572_8647171280396615680_n

84354357_870828410028488_6449912685172621312_n

83797663_870962596681736_9194326087859961856_o

82756251_863022367475759_3502076420027318272_o

82570104_863022440809085_13710020940136448_o