ស្អាតអស្ចារ្យ! ​តុក្កតាស្លៀកពាក់ឈុតបុរាណខ្មែរស្ទើរគ្រប់សម័យកាល មានលក់ហើយនៅសៀមរាបជួយជាវគាំទ្រផង

ឈុតសំលៀកបំពាក់បុរាណខ្មែរគ្រប់សម័យកាល តាំងពីសម័យចេនឡា ​សម័យអង្គរ ​សម័យលង្វែក ​រហូតតសម័យក្រោយៗទៀត​ទោះបីជាមានប្រពៃណីស្លៀកឈុតខុសៗគ្នា  តែសំលៀកបំពាក់ខ្មែរមួយណាក៏មានភាពស្រស់ស្អាត ​លេចធ្លោ និងថ្លៃថ្នូរផងដែរ ដែលសូម្បីតែជនបរទេសមកទេសចរណ៍ស្រុកខ្មែរម្តងៗសុទ្ធតែប៉ុនប៉ងស្លៀកឈុតបុរាណខ្មែរឱ្យបានម្តងទៀតផង។

ជាក់ស្តែងមួយរយៈកន្លែងនេះមានអ្នកចេះចាំច្បាស់ និងក្បួនកាត់សំលៀកបំពាក់ខ្មែរយើងជាច្រើន មានគំនិតច្នៃម៉ូតសំលៀកបំពាក់ខ្មែរលើរូបតុក្កតាបរទេស ​ដែលមើលទៅពិតជាស្រស់ស្អាតប្លែក ​ចង់ដាក់តាំងក៏បាន ​ចង់ទុកជាវត្ថុអនុស្សាវរីយ៍បាន ​ដោយរូបតុក្តតានីមួយៗមើលទៅមានភាពច្នៃប្រតិដ្ឋសឹងតែមិនដឹងថាជារូបតុក្កតាបរទេសឡើយ ​ព្រោះតែការរចនាតាំងពីសក់ ​មកុដ ​គ្រឿងងលង្កា និងសំលៀកបំពាក់ដ៏ស្រស់ស្អាតស័ក្តសម។

81596770_2499140350414249_8094698328463245312_o

81192296_2592978704084631_1307163933508894720_o

កាន់តែពិសេសថ្មីៗនេះ ​តុក្កតាឈុតបុរាណខ្មែរ ​ត្រូវបានកូនខ្មែរមួយក្រុមដែលជាអ្នកច្នៃម៉ូតឈុតខ្មែរ ​បានផលិតតុក្កតាគ្រងឈុតបុរាណខ្មែរជាច្រើន  សម្រាប់់ដាក់លក់នៅខេត្តសៀមរាប ​ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចង់ទិញទិកជាអនុស្សាវរីយ៍ផងដែរ។

តាមរយៈគណនីហ្វេសប៊ុក Sophorn Chan បានរៀបរាប់ថា៖ «តុក្កតា ស្លៀកពាក់ខ្មែរស្ទើរគ្រប់សម័យកាល យកទៅលក់នៅសៀមរាបជួយជាវផង។ មួយតុក្កតាតំលៃ ១៥$ ១០$និង១៥០០០រៀល។ នៅភ្នំពេញក៏មាន នៅម្តុំផ្សាបេសេផ្លូវ៣៧១. អាចទាក់ទងបានតាមលេខ.093355891.077285227 »។

S 245

ដូច្នេះទាំងអ្នកសៀមរាប និងអ្នកភ្នំពេញ ​កុំភ្លេចជួយគាំទ្រស្នាដៃ ​និងផលិតផលកូនខ្មែរដ៏ល្អពិសេសនេះផងណា!

83783617_2659092477473253_7335698193314742272_o

84622718_2664445613604606_5119423570258165760_o

81183452_2585709061478262_8550523903372427264_o


80982052_2585709248144910_3674019693351403520_o

78792309_2464417493886535_3818309845509996544_o

78637304_2467548030240148_5452241372004220928_o

86198325_2685881181461049_5668067893854601216_o

86288734_2685880361461131_4684984952503140352_o

86295386_2685881011461066_3070329217758527488_o

86363720_2685880884794412_3428032850291589120_o

86373540_2685880541461113_2972443326784995328_o

86458085_2685880738127760_2066184018780487680_o