មានសត្វចិញ្ចឹមមួយនៅក្នុងផ្ទះហាក់ដូចជាមានរបស់ដ៏គួរអោយស្រលាញ់យ៉ាងខ្លាំងមួយអញ្ចឹងដែរ សម្រាប់ម្ចាស់វាដែលសុទ្ធសឹងតែជាអ្នកដែលស្រលាញ់វាយ៉ាងខ្លាំង ។
យើងក៏បានដឹងហើយថាសត្វវាគឺចូលចិត្តប្រលែងលេងខ្លាំងមែនទែន រហូតដល់ពេលខ្លះវាបានធ្វើអោយរបស់នៅក្នុងផ្ទះខូចខាតក៏មានផងដែរ ហើយពេលខ្លះវាក៏និងអាចបាត់បង់ជីវិតដោយសារតែការលេងច្រើនរបស់ពួកគេ ។ ដូចជាកូនឆ្មាដ៏គួរអោយកំសត់មួយនេះដូច្នេះដែរ ។ កូនឆ្មាដ៏គួរអោយកំសត់នេះត្រូវបានគេងស្លាប់នៅលើឥដ្ឋការូនៅក្នុងផ្ទះរបស់ម្ចាស់វា ជាមួយនិងមាត់កំពុងតែខាំខ្សែភ្លើងជាប់ ។
ក្រោយពេលដែលម្ចាស់វាបានឃើញនូវហេតុការណ៍មួយនេះម្ចាស់វាក៏បានមកជួយសង្គ្រោះវា ប៉ុន្តែជាអកុសលវាបានបាត់បង់ជីវិតទៅហើយ ។
ក្រោយពេលដែលឆ្នាដ៏គួរអោយស្រលាញ់របស់ខ្លួនបានស្លាប់ទៅ ម្ចាស់របស់វាក៏បានកើតទុក្ខ ហើយក៏បានបង្ហោះរូបព្រមជាមួយនិងពាក្យពេជ្ជខ្លះៗជូនទៅដល់អ្នកដែលស្រលាញ់សត្វទាំងអស់ ។ ដែលពាក្យផ្តែផ្តាំនោះបាននិយាយថា "អ្នកទាំងអស់គ្នា! ប្រសិនបើអ្នកជាម្នាក់ដែលស្រលាញ់សត្វ ជាពិសេសគឺសត្វឆ្មានោះ អ្នកទាំងអស់គ្នាមិនត្រូវបណ្តារអោយវាលេងតាមតែចិត្តវានោះទេ ប្រសិនបើអ្នកធ្វើបែបនេះឆ្មារបស់អ្នកប្រាកដជាលេងពុំឈប់ ហើយវាក៏និងអាចដូចកូនឆ្មាសំណព្វរបស់ខ្ញុំបែបនេះដែរ " ។
យ៉ាងណាមិញនេះគឺជាការក្រើនរំលឹកមួយដល់ម្ចាស់សត្វចិញ្ចឹមទាំងអស់អោយបន្ថែមការយកចិត្តទុកដាក់ទៅដល់សត្វចិញ្ចឹមរបស់ពួកគេបន្ថែមទៀត ព្រោះថាប្រសិនបើអ្នកមិនព្រមធ្វើបែបនោះទេ អ្នកនិងបាត់បង់វានៅថ្ងៃណាមួយជាក់ជាមិនខាន ៕
ប្រភព ៖ Facebook