នៅពេលដែលឱ្យពិធីករ ​Marvel និយាយរឿង ​DC ! ខ្មាសគេតិចអី ធ្វើឱ្យ តួស្រី Birds Of Prey ទម្លាក់ទឹកមុខចុះហ្មង

រឿង Birds of Prey ត្រូវបានគេដឹងថាជាជាស្នាដៃថ្មីមួយទៀតហើយនៃចក្រវាឡ  DC  ដែលកំពុងតែចាក់បញ្ចាំងនៅទូទាំងពិភពលោក ​តែសម្រាប់ប្រទេសកម្ពុជាដោយសារតែបញ្ហាបច្ចេកទេសការចាក់បញ្ចាំងបានលើកមកថ្ងៃទី ២០ ​ខែកុម្ភៈ ឆ្នាំ ​២០២០ វិញ។

អ្វីដែលភ្ញាក់ផ្អើលសម្រាប់ពេលនេះ  តួឯកស្រីនៅក្នុងខ្សែភាពយន្តនេះ ​គឺ នាង Margot Robbie ដែលដេីរតួ​ Harley Quinn បានចូលរួមនៅក្នុងកម្មវិធី​ទូរទស្សន៌មួយដែលមានឈ្មោះថា​ Good Morning America ដែលមានការចូលរួមសំភាសន៍ជាមួយតារាដែលបានសម្ដែងក្នុងរឿង​ Birds of Prey។

86746713_2732912060161398_926325614254751744_o

តែអ្វីដែលហួសចិត្តនោះ លោក​ Michael Strahan ដែលជាពិធីករក្នុងកម្មវិធីបានច្រឡំមាត់និយាយថា​៖  « ថ្ងៃនេះ​ រឿង​ Birds of Prey បានចាប់ផ្ដេីមវ៉ៃលុករោងភាពយន្តហេីយ មានតួអង្គជាច្រេីននៅក្នុងចក្រវាល​ Mavel មួយនេះ…»។  ស្រាប់តែពេលនោះ​ Rosie Perez ដែលជាតួសម្ដែងម្នាក់ក្នុងរឿងនេះបានកាត់សំដីពិធីករហេីយប្រាប់ទៅវិញថា​ វាជាចក្រវាល​ DC​ ទេ​ និយាយហេីយក៏នាំគ្នាសេីច​ ពិធីករក៏ហាក់មានការខ្មាសអៀន ស្ទេីរតែយកដៃបិទមុខខ្លួនឯង​ ​ មិនគួរណាច្រឡំមាត់ទៅ​ចេញ Marvel Universe វិញ។

86857553_2732912130161391_6393889638569738240_o


ពេលនោះផងដែរ តួឯកស្រី ​ Harley Quinn ហាក់ទំលាក់ទឹកមុខបន្តិច​ តែក្រោយពេលគេនាំគ្នាសេីច​ គាត់ក៏ញញឹមវិញ  ហើយក្រោយមកកម្មវិធីក៏បានកាត់ត្រង់ឈុតដែលពិធីករ​ Strahan និយាយខុស​នោះចោល​តែម្តងទៅ៕

ប្រភព៖  PopcornKh

86973139_2732912033494734_1539683292431777792_o

86806633_2732912013494736_5390484866183725056_n