ព្រោះតែយើងធ្លាប់បែកគ្នា ទើបយើងអាចក្លាយមកជាដៃគូដ៏ល្អបំផុតសាជាថ្មី

កាលនៅជាមួយគ្នាដំបូង គឺមិនដឹងទេថា ម្នាក់ៗល្អ ក៏មិនដឹងដែរថា ម្នាក់ៗសំខាន់សម្រាប់គ្នាខ្លាំងប៉ុនណា ដឹងត្រឹមតែថា គ្មានអ្វីដែលប្រសើរទេ នៅក្បែរគ្នាមានតែរឿងធុញទ្រាន់ សាំញុំាមិនចេះចប់ ទើបសម្រេចចិត្តបញ្ចប់ទំនាក់ទំនង បេកគ្នាតែម្ដងទៅ។

ប៉ុន្តែព្រោះតែការបែកគ្នានេះហើយ ទើបធ្វើឱ្យយើងដឹងខ្លួនច្បាស់ថា ការពិតយើងពិតជាមិនអាចបាត់បង់គ្នាបានទេ ស្នេហាមួយនេះ មិនអាចគ្មាននរណាម្នាក់បានឡើយ ដល់ពេលដែលបែកគ្នាទើបដឹងថា យើងសំខាន់សម្រាប់គ្នាប៉ុនណា យើងស្រឡាញ់គ្នាខ្លាំងកម្រិតណា ដូចបាក្យចាស់ពោលថា ដល់ពេលបែកទើបឃើញពីតម្លៃ និងភាពសំខាន់នៃគ្នា។

86501224_214004676441517_4248797832087076864_n

ទទួលស្គាល់ហើយថា កាលមុនយើងមិនចេះថែរក្សាគ្នា មិចេះផ្ដល់ពេលវេលាដល់គ្នា មិនដែលមើលឃើញពីតម្លៃគ្នា រហូតដល់ពេលបែកគ្នាម្ដង ទើបយើងច្បាស់ក្នុងចិត្តរៀងៗខ្លួនថា យើងមិនត្រូវបែកគ្នាទៀតទេ ចាប់ពីពេលនេះទៅ ពីថ្ងៃនេះទៅ យើងត្រូវតេចេះផ្ដល់ឱ្យគ្នា និងថែរក្សាចំណងមួយនេះឱ្យបានល្អជាថ្មី។ អរគុណសម្រាប់ការត្រឡប់មកចាប់ផ្ដើមឡើងវិញម្ដងទៀត អរគុណ ដែលនៅតែស្រឡាញ់ និងចេះខ្លាចបាត់បង់គ្នាបែបនេះ៕


86695441_2596336107303185_8799700150491545600_n

86710512_189560688781505_6296724524712853504_n

87108826_279884716324925_7731405616333193216_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្