មនុស្សប្រុសជោគជ័យ ឬបរាជ័យ អាស្រ័យលើមនុស្សស្រីដែលគាត់ជ្រើសរើស មនុស្សស្រី បានសុខ ឬទុក្ខ គឺអាស្រ័យលើមនុស្សប្រុស ដែលគាត់រៀបការជាមួយ

ជីវិតមនុស្សប្រុស ក្រៅតែពីគ្រួសារ ការសិក្សា ការងារ គឺភរិយានេះហើយ ដែលជាចំណែកជំរុញឱ្យអ្នកជោគជ័យ ឬបរាជ័យ ដូចពាក្យគេថា នៅពីក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺមានមនុស្សស្រីខ្លាំងពូកែម្នាក់នៅជាមួយ។ ដៃគូជីវិត ជារឿងសំខាន់ណាស់ សម្រាប់ជួយជំរុញដល់ការធ្វើការ ឬការរកស៊ី។

ជ្រើសមនុស្សស្រីត្រូវ អាចជ្រើសបានមនុស្សស្រីល្អពិតប្រាកដម្នាក់ ជាសំណាងរបស់អ្នកហើយ ព្រោះនាងនឹងជួយឱ្យអ្នកអាចទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងជីវិត និងអាចឱ្យអ្នកមានមុខមានមាត់ មានកិត្តិយសក្នុងសង្គមថែមទៀតផង។

1280 Edwin Siu Priscilla Wong Bali Wedding 1280 2AK_EDPI_1686

ចំណែកមនុស្សស្រីវិញ អាស្រ័យលលការជ្រើសរើសគូជីវិត គឺផ្ដោតលើ សុខទុក្ខ សុភមង្គល បើអាចជ្រើសបានមនុស្សល្អម្នាក់ជាគូរួមដំណើរជីវិត នោះនាងនឹងមានក្ដីសុខ សុភមង្គល តែបើជ្រើសបានមនុស្សប្រុសមិនល្អ ដូចច្រានខ្លួនឯងទម្លាក់ជ្រោះនរកមិនខុសទេ​ នឹងមានតែទុក្ខសោក ក្រៀមក្រំ វេទនាកាយចិត្តតែប៉ុណ្ណោះ៕


280519_priscilla Wong Edwin Siu_IG

61469080_327626571265781_3225956164692964738_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ