កើតមកខុសធម្មជាតិមែន តែតើពួកគេមានបានធ្វើអ្វីប៉ះពាល់ដល់ជាតិ និងសង្គមទេ? ហេតុអ្វីមានការ រើស អើង សើចចំអក ​ឡកឡឺយ ​និងឌឺដងខ្លាំងបែបនេះ?

ធម្មជាតិបង្កើតមនុស្សមកមានប្រុសមានស្រី ​តែមិនប្រាកដជាចិត្ត ​គំនិត ពួកគេសុទ្ធតែដូចទៅនឹងរូបរាងដែលពួកគេមានពីកំណើតឡើយ ​ដោយអ្នកខ្លះកើតមកស្រីចរិតជាប្រុស ​ហើយប្រុសចរិតជាមនុស្សស្រី ​ (ស្រីតែងខ្លួនប្រុស ប្រុសតែងខ្លួនស្រី ​ស្រីស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស) ដោយការកើតមកខុសធម្មជាតិបែបនេះមិនមែនទើបតែមានសព្វថ្ងៃនោះទេ ​តែដោយសារតែកាលពីមុនមនុស្សគ្រប់គ្នាហាក់មានការរើសអើសខ្លាំង ធ្វើឱ្យអ្នកមានចរិតខុសធម្មជាតិព្យាយាមលាក់បាំងខ្លួនឯងកុំឱ្យគេចោទថាជាមនុស្សក្រៅសង្គម។

ជាក់ស្តែងសម័យនេះគឺ ​ឆ្នាំ ​២០២០  ទៅហើយ ​អាចថាជាសម័យដែលមនុស្សគ្រប់គ្នាមានសិទ្ធស្មើភាពគ្នា  គ្មានការរើសអើង ​ភេទ ​ពណ៌ សម្បុរ ​ឬជាតិសាសន៍នោះឡើយ  ដែលធ្វើឱ្យអ្នកដែលកើតមកខុសធម្មជាតិបានចាប់ផ្តើមទទួលស្គាល់ការពិត ​និងអាចរស់ជាអ្វីដែលខ្លួនឯងពិតប្រាកដដោយមានសង្គមទទួលស្គាល់  ដោយប្រទេសខ្លះថែមទាំងបានបើកសិទ្ធឱ្យមានការរៀបការភេទដូចគ្នាផងដែរ ដោយក្រុមពួកគេដែលខុសធម្មជាតិមានប្រភេទខុសៗគ្នាដូចជា៖

-Lesbian - សំដៅទៅដល់ នារីពេញលក្ខណៈ ស្រឡាញ់នារីដូចគ្នា

-Gay - សំដៅដល់ក្រុមបុរសស្រឡាញ់បុរស

-Bisexual -  សំដៅអ្នកស្រឡាញ់ទាំង២ភេទ

- Tom - សំដៅដល់ នារីដែលមានចរិតលក្ខណៈ និងការស្លៀកពាក់ជាបុរស និងស្រឡាញ់នារីពេញលក្ខណៈ (Straight Female)

ហើយនៅប្រទេស កម្ពុជាវិញ យើងបានប្រើប្រាស់ពាក្យ អ្នកស្រឡាញ់ភេទដូចគ្នាសម្រាប់ក្រុម LGBT​​ (Lesbian, Gay, Bisexual និង Transgender) ទាំងអស់​។

តែមិនប្រាកដថាមនុស្សគ្រប់គ្នាទូទាំងពិភពលោកគាំទ្រមនុស្សដែលកើតមកខុសធម្មជាតិដែរ ​ដែលសូម្បីតែប្រទេសកម្ពុជាយើងទោះមានការទទួលស្គាល់នូវក្រុមមនុស្សខុសធម្មជាតិ ​តែមានក្រុមមនុស្សមួយចំនួននៅតែប្រកាន់ ស្អប់ខ្ពើម ​និងរើសអើងពួកគេ ​ថែមទាំងយកពួកគេមកលេងសើចបែបមើលងាយផងដែរ ​រហូតធ្វើឱ្យក្រុមមនុស្សខុសធម្មជាតិអាចប្រឈមមុខនឹងការរើសអើសក្នុងសង្គម និងកើតជំងឺបាក់ទឹកចិត្ត។

មិនខុសអីពីថ្មីៗនេះទេ ​យើងខ្ញុំសូមលើកឡើងពី ​Vlogger មួយរូបដែលមានឈ្មោះល្បីគួរសមផងដែរក្នុងបណ្តាញសង្គម Facebook  និង Youtube  ឈ្មោះ ​Bro  Nha ដែលការពិតទៅ ​Bro  Nha  ជាមនុស្សស្រីដែលមាននិស្ស័យ និងការតុបតែងខ្លួនជាមនុស្សប្រុស។ ​ទោះបីជាមានមនុស្សមួយចំនួនតែងតែខមមិនពាក្យឌឺដង ​និងមានអាការជ្រេញ ​Bro  Nha  តែកន្លងមក ​Bro Nha  ហាក់មានស្ងប់ស្ងាត់ខ្លាំងដែលមនុស្សគ្រប់គ្នាស្មានថា ​Bro Nha  មិនខ្វល់ពីសម្តីមនុស្សជុំវិញ។

85230252_172253994072944_5635897789943644160_o

តែអ្វីៗត្រូវបានលាតត្រដាងក្រោយមានបងស្រីម្នាក់ បានចេញមុខបញ្ជាក់ថា ​ពេលនេះ ​Bro  Nha  ពិតជាមានអាការបាក់ទឹកចិត្តខ្លាំងណាស់  ដែលអាការបែបនេះយើងអាចស្មានបានថាវាប្រហែលជាកើតមានយូរមកហើយ ​តែការដែល ​Bro Nha  ស្ងប់ស្ងាត់ព្រោះតែមិនចង់តបត មានជម្លោះ និងមានចិត្តស៊ូអត់ទ្រាំខាំមាត់តែប៉ុណ្ណោះ។

តាមរយៈគណនីហ្វេសប៊ុក Kang Sopharoth  បានរៀបរាប់ថា៖ «  ម៉ោងថ្មើរនេះហើយ ប្អូនវាឆាតមកយំ ថាវាបាក់ទឹកចិត្ត😣 និយាយត្រង់ខ្ញុំមិនត្រូវជាអ្វីនឹង Bro Nha ទេ តែស្រលាញ់ដូចប្អូនបង្កើត ស្គាល់ដោយសារ គាត់លក់អីតាមចិញ្ចើមថ្នល់ជិតផ្ទះខ្ញុំ។ ញាំយូរៗឡើងស្គាល់ ហើយស្រលាញ់ដូចប្អូនបង្កើត ព្រោះហេតុតែចង់បង្ហាញម៉ាក់ថាខ្លួនអាចធ្វើបាន ខ្លួនរឹងមាំ ក្មេងនឹងតស៊ូណាស់ ស្លូតបូត ស្មោះត្រង់ គោរពនិងឲតំលៃគេ។ តែអ្វីដែលទទួលបានគឺមិនអាច ហាមឃាត់មនុស្ស bully ខ្លួនបាន😣

Guys are u satisfied with ur pong kdor that y u ask like this? Girls are u satisfied with ur period that why u ask like this? I’m so proud of ur parents that have kids like u guys. That’s called bully. That’s how social and education treat u like this?

Ps: Bro Nha ដូចបងនិយាយ អានពាក្យដែលបងនិយាយ និងខមមេនផុសបង កុំអានខមមេនផេក។ បងគ្រាន់តែចង់ឃើញប្អូនញញឹម និងជោគជ័យប៉ុននោះ » ។

S 457


យើងខ្ញុំសង្ឃឹមថាក្រោយពីប្រិយមិត្តបានអានអត្ថបទនេះ  ជាពិសេសអ្នកដែលខមមិនពាក្យអសុរោះ ​និងប្រើសម្តីឡកឡើយមើលងាយទាំង ​Bro  Nha  និងអ្នកដែលខុសធម្មជាតិទាំងអស់សូមមេត្តាពិចារណាឡើងវិញ ​បើកចិត្តឱ្យទូលាយ ​ឈប់រើសអើងពួកគេ ​ព្រោះគ្មានអ្នកណាម្នាក់ដែលកើតមកហើយចង់ក្លាយទៅជាមនុស្សខុសលក្ខណៈ ​ខុសគេ ​និងត្រូវបានសង្គមមើលងាយនោះទេ  តែនេះជាអ្វីដែលធម្មជាតិផ្តល់ឱ្យ  ហើយក៏មិនអាចកែប្រែបាន។  យើងខ្ញុំជឿថាបើពួកគេមានជម្រើស ​ពួកគេក៏មិនចង់ក្លាយទៅជាបែបនេះដែរ៕

បញ្ជាក់៖  នេះមិនមែនត្រឹមតែជារឿងរបស់ ​Bro Nha  តែវាជារឿង និងបញ្ហាទាក់ទងនឹងសិទ្ធ ​យ៉េនឌ័រ ទាំងអស់នៅកម្ពុជា ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

(ខាងក្រោមនេះជាខមមិនរើសអើង លេងសើច  ដែលមិនគួរកើតចេញពីយុវជន និងប្រជាជនខ្មែរ)

87149363_2264896833612897_802062628309434368_o

87423463_2264897383612842_7528994326047621120_o

87286329_2264897036946210_6004005954981462016_o

87283091_2266628940106353_6039868201758621696_o

87263196_2264897276946186_7673345707259985920_o

87079589_2264910486944865_799892956860383232_o

87036515_2264897336946180_330707705788366848_o

86969680_2264897003612880_7592249526346317824_o

86969571_2264897146946199_5806256422198968320_o

86787677_2264897113612869_9007268416599359488_o