កុំខ្វល់ពីសម្ដីមនុស្សមួយចំនួន ព្រោះមនុស្សខ្លះនិយាយចេញមក គឺអត់បានឆ្លងកាត់ខួរគេទេ ហើយមនុស្សខ្លះទៀត មានខួរមិនដែលទាំងប្រើផង

ពាក្យសម្ដីល្អៗដែលមនុស្សល្អៗគេនិយាយមកកាន់យើង ព្រោះតែចង់ឱ្យយើងបានល្អ ទោះមិនសូវពីរោះស្ដាប់ក៏ដោយ ក៏យើងត្រូវតែចេះយកវាមកគិត យកមកប្រើឱ្យមានប្រយោជន៍ ដើម្បីកែប្រែយើងខ្លួនឯង។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត យើងមិនគួរ ទៅឈឺក្បាលព្រោះតែសម្ដីរបស់គេនោះឡើយ ព្រោះវាអត់ប្រយោជន៍ណាស់។

79521756_110002920501874_6350194513905975296_o

មនុស្សខ្លះ និយាយឱ្យបានតែរួចពីមាត់ មនុស្សខ្លះ រាល់ពាក្យសម្ដីដែលគេនិយាយចេញមក គឺអត់បានឆ្លងកាត់ខួរក្បាលគិតថាល្អ ឬក៏អត់ សម ឬមិនសមនោះឡើយ ហើយមនុស្សខ្លះទៀត មានខួរនឹងគេដែរ តែមិនដែលនឹងប្រើខួរ ឬក៏មិនដែលនឹងដុសខាត់ខួរឱ្យស្អាតទេ គិតឃើញតែរឿងអាក្រក់ៗ គំនិតអវិជ្ជមានតែប៉ុណ្ណោះ។

82268373_119826786186154_8887817739645747200_o


កុំខ្វល់ពីសម្ដីមនុស្សអត់ប្រយោជន៍ កុំគិតពីគំនិតមនុស្សគ្មានបានការ ទោះយ៉ាងណា ជីវិតយើង ខ្លួនយើង អនាគតយើង យើងខ្លួនឯង​ ប្រាកដជាដឹងច្បាស់ពីខ្លួនឯងហើយ មិនបាច់ទៅឈឺក្បាល ហាលថ្ងៃ ឈឺចិត្ត គិតច្រើន នាំតែខូចប្រដាប់គិតរបស់យើងទេ។ មនុស្សគិតរឿងល្អៗ រមែងជួបតែរឿងល្អៗ ហើយជីវិតនឹងមានតែសេចក្ដីសុខ។ ចំណែកមនុស្សដែលអគតិ គិតតែរឿងឆ្កួតឡប់នោះ ទោះគេមិនជួបរឿងអាក្រក់ ក៏គ្រួសារ បងប្អូនគេ គេចមិនផុតដែរ និយាយរួមទៅ កម្មពៀរមានពិត ទុកឱ្យកម្មជាអ្នកតាមចុះ ចំណែកយើងគឺ ចាំតែម់ើលទៅល្អជាង៕

86796423_132905118211654_8778292036328488960_o

87614923_133878391447660_3978583258899152896_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ