ការណែនាំទាំង ៥ នៃការបើកបរដែលអាចជួយឱ្យលោកអ្នក ជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍បាន

រថយន្តមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរប្រកបដោយផាសុកភាពប៉ុណ្ណោះទេប៉ុន្តែវាក៏ត្រូវការ ការទទួលខុសត្រូវដ៏ធំសម្រាប់អ្នកបើកបរជាពិសេសនៅក្នុងអាកាសធាតុមិនល្អ។ ដូចជាសព្វថ្ងៃនេះមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើនទៅតាមដងផ្លូវក្នុងប្រទេសយើង។​ នេះក៏ជាការបង្ហាញពីការមិនទទួលខុសត្រូវរបស់អ្នកបើកបរនីមួយៗរបស់ប្រជាជនយើង។ ហើយម្យ៉ាងវិញទៀតនោះមកពីកត្តាអាកាសធាតុមិនអំណោយផលផងដែល។​ ដូច្នេះហើយទើបយើងបានយកអត្ថបទមួយនេះមកចែកជូនលោកអ្នក៖

១. បើកឡាននៅក្នុងពេលមានអ័ព្ទ

ប្រសិនបើអ្នកកំពុងបើកបរក្នុងអ័ព្ទ,សូមបើកចំហៀងបង្អួចរបស់រថយន្តរបស់អ្នកដើម្បីអាចឱ្យអ្នកលឺអ្វីដែលកំពុងកើតឡើងនៅខាងក្រៅរថយន្ត។ ប្រសិនបើរថយន្តរបស់អ្នកមានដំបូលខាងលើ អ្នកគួរតែបើវាដើម្បីឱ្យមានពន្លឺចាំងចូល ហើយអាចឱ្យអ្នកមើលផ្លូវកាន់តែច្បាស់។

២. នៅពេលបើកនៅលើផ្លូវរអិល

នៅពេលដែលអ្នកបើកបរលើផ្លូវរអិលសូមយកចិត្តទុកដាក់នៅពេលមានស្ពានចុះឬឡើង។ តាមច្បាប់នៅពេលដែលអ្នកបើករថយន្តនៅលើផ្លូវរអិលគួរតែបន្ថយល្បឿន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ហើយកាន់តែយឺតកាន់តែល្អ។

៣. បើកឡានក្នុងអំឡុងពេលមានភ្លៀង

ក្រុមហ៊ុនធានារ៉ាប់រងអង់គ្លេសដ៏ធំមួយមិនណែនាំឱ្យប្រើភ្លើងអ័ក្សក្រោយទេ ដោយសារតែអ្នកនឹងមិនអាចមើលឃើញភ្លើងហ្រ្វាំងបាននោះទេ ដែលវាធ្វើឱ្យអ្នកបើកខាងក្រោយមានការយល់ច្រលំ។ ដូចគ្នានេះដែលប្រសិនបើរថយន្ដខាងមុខជិះទៅជួបភក់ វាអាចធ្វើឱ្យអ្នកបើកឡានខាងក្រោយប្រុងប្រយ័ត្ននៅពេលឃើញភ្លើងហ្រ្វាំងរបស់រថយន្តខាងមុខ។


៤. បើកឡានក្នុងអំឡុងពេលភ្លៀងនៅពេលយប់

ប្រសិនបើអ្នកកំពុងបើកបរក្នុងពេលមានភ្លៀងធ្លាក់ដ៏ខ្លាំងនៅពេលយប់សូមចាំថាតំណក់ភ្លៀងនៅលើកញ្ចក់ចាំងពន្លឺហើយអាចធ្វើឱ្យអ្នកបើកបរមិនអាចមើលផ្លូវបានច្បាស់។ នៅពេលដែលទឹកភ្លៀងហូរខ្លាំងបានធ្វើឱ្យកញ្ចក់ឡានរបស់យើងចាំង។ ដូច្នេះហើយអ្នកគួរតែបើកភ្លើងក្នុងឡានហើយកុំបើកដំបូលខាងលើអី។

៥. បើកឡានក្នុងអំឡុងពេលមានធូលីហុយ

ក្នុងគោលបំណងដើម្បីទទួលបានសុវត្ថភាព ហើយទៅដល់គោដៅ នៅពេលដែលអ្នកជិះកាត់ដីហុយខ្លាំង នេះជាដំបូន្មានរបស់អ្នកជំនាញថា អ្នកគួរតែបទចូលគៀនផ្លូវបញ្ឈប់ឡាន ហើយបើកភ្លើង ទីតាំងដើម្បីផ្ដល់សញ្ញាដល់អ្នកបើកបរដ៏ទៃទៀត។ បើមិនដូច្នេះទេអ្នកអាចនឹងជួបគ្រោះថ្នាក់ដោយចៃដន្យ៕

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide