តាម​ថា​មិន​ចង់​ទេ តែ​ខ្លាច​ម្នាក់​ត្រូវ​ឈឺចាប់ ចុងក្រោយ​ខាង​ប្រុស​បង្ខំ​ចិត្ត​ចាប់​ការ​ម្ដង​ទាំង​ ២

​យើង​កំពុង​ស្ថិត​ក្នុង​ពិភព​មួយ​ដែល​មនុស្ស​ម្នាក់ៗ​រមែង​ទទួល​រង​ការ​ឈឺចាប់​ដោយ​សារ​ស្នេហា ​ម្តង​យំ ម្តង​សើច ហើយ​គូ​ខ្លះ​ទម្រាំ​បាន​ចាប់​ដៃ​គ្នា​ចូល​រោងការ​គឺ​ទឹកភ្នែក​ធ្លាប់​ហូរ​លើ​ថ្ពាល់​រាប់​ភ្លេច។ ប្លែក​តែ​បុរស​ម្នាក់​ដោយ​មិន​ចង់​ជាប់​ឈ្មោះ​ផិតក្បត់ ហើយ​ជ្រុល​ស្រលាញ់​ស្រី​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ ចុង​ក្រោយ​ក៏​មាន​តែ​ចាប់​រៀបការ​ម្តង​ទាំង​ពីរ​មិន​ឲ្យ​នរណា​ម្នាក់​អន់ចិត្ត​នោះ​ឡើយ។

68803694_486940812158837_1447927423596232704_o

68755765_486919368827648_3960507687170473984_o

នេះ​ជា​រឿង​ពិត​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បុរស​ម្នាក់​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ស្រ្តី ២ រូប​ក្នុង​ថ្ងៃ​តែ​មួយ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត។ ដោយ​វា​ជា​រឿង​ចាស់​មួយ​ដែល​កើត​ឡើង​ក្នុង​តំបន់ Kalimantan កោះ Borneo កាល​ពី​អំឡុង​ឆ្នាំ ២០១៩ កន្លង​ទៅ។


68652821_486940448825540_7231618156341493760_o

បើ​តាម​ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ប្រពន្ធ​ទាំង​ពីរ​នោះ​គឺ​ត្រូវរ៉ូវ​គ្នា​ជា​ធម្មតា ពោល​មិន​មាន​ការ​ច្រណែន​ឬ​ឈ្នានីស​គ្នា​នោះ​ទេ ​ហើយ​បុរស​ដែល​ជា​ស្វាមី​បាន​និយាយ​ថា​ព្រោះ​មិន​ចង់​ឲ្យ​ម្នាក់ៗ​ឈឺចាប់​រៀង​ខ្លួន​ទើប​សម្រេច​ធ្វើ​បែប​នេះ​ទៅ៕​​

https://www.facebook.com/ani.purwani.9212/videos/487125005473751/