និស្សិតសិង្ហបុរីម្នាក់ នៅទីក្រុងឡុងត្រូវបានគេវាយប៉ោងមុខ ដោយសារការរើសអើង ជនជាតិអាស៊ីភ្ជាប់ជាមួយ COVID-១៩

សិង្ហបុរី៖ និស្សិតជនជាតិសិង្ហបុរីម្នាក់នៅទីក្រុងឡុងបាននិយាយថាគាត់ត្រូវបានគេវាយធ្វើបាបបន្ទាប់ពីគាត់បានប្រតិកម្មជាមួយមនុស្សមួយចំនួននៅពេលកំពុងធ្វើដំណើរដែលបាននិយាយរើសអើងជាតិសាសន៍និង COVID-១៩ ។

លោក Jonathan Mok អាយុ ២៣ ឆ្នាំបាននិយាយថាគាត់កំពុងដើរនៅតាមដងផ្លូវ Oxford ក្នុងទីក្រុងឡុងដ៍នៅថ្ងៃទី ២៤ ខែកុម្ភៈនៅពេលដែលគាត់ដើរកាត់នោះ គាត់បានលឺសំដីរបស់អ្នករើសអើងជាតិសាសន៍និងពាក្យថា "កូរ៉ូណាវីរុស" ពីមនុស្សមួយចំនួន។

បន្ទាប់មក Mok បានងាកមើលមុខពួកគេពីព្រោះគាត់មិនចង់ឱ្យពួកគេគិតថាគាត់ខ្លាចពួកគេនឹងពាក្យថា "ជនជាតិអាស៊ីងាយរងការសម្លុត" ។

គាត់បានប្រាប់ CNA (Channel News Asia) កាលពីថ្ងៃអង្គារ (ថ្ងៃទី ៣ ខែមីនា) ថា“ ខ្ញុំពិតជាមានអារម្មណ៍ខឹងណាស់…វាជារឿងគួរឈឺចាប់ណាស់ដែលត្រូវបានគេកំណត់គោលដៅលើជនជាតិអាស៊ី” ។

Mok បានរស់នៅទីក្រុងឡុងអស់រយៈពេល ២ ឆ្នាំខណៈពេលកំពុងសិក្សានៅសាកលវិទ្យាល័យ UCL ប៉ុន្តែលោកបានធ្វើដំណើរត្រឡប់ទៅប្រទេសសិង្ហបុរីវិញក្នុងឱកាសវិស្សមកាលរដូវក្តៅរបស់គាត់។

 

បន្ទាប់ពីគាត់ក្រឡេកមើលទៅពួកគេក៏មានយុវជនម្នាក់បានស្រែកថា "កុំមើលមុខយើង ... " (Don’t you dare look at me, you …)។ គាត់មិនបានចាប់យកពាក្យចុងក្រោយទេដោយសារតែការសង្កត់សំឡេងរបស់បុរស។

បុរស ៣ ទៅ ៤ នាក់និងស្ត្រីម្នាក់បានចូលទៅជិតគាត់។ លោកបន្ថែមថាពួកគេមើលទៅអាយុមិនដល់ ២០ ឆ្នាំទេប៉ុន្តែពួកគេមានកម្ពស់ខ្ពស់ជាងខ្ញុំទៅទៀត។

គាត់និយាយថា ភ្លាមៗនោះគាត់ត្រូវបានគេដាល់មុខពីរដៃហើយម្នាក់ទៀតបានព្យាយាមទាត់គាត់នៅពេលដែលគាត់ព្យាយាមពន្យល់ពីអ្វីដែលកំពុងកើតឡើងទៅកាន់អ្នកដំណើរ។

Mok បាននិយាយថាបុរសដែលបានទាត់គាត់បាននិយាយថា“ ខ្ញុំមិនចង់អោយមានកូរ៉ូណាវីរុសនៅក្នុងប្រទេសរបស់ខ្ញុំទេ” មុននឹងវាយគាត់ម្តងទៀត។ គាត់បានបន្ថែមទៀតថាច្រមុះរបស់គាត់បានចាប់ផ្តើមហូរឈាមហើយឈាមក៏ពាសពេញឥដ្ឋ។


ពួកក្រុមដែលវាយគាត់រត់គេចពីកន្លែងកើតហេតុមុនពេលប៉ូលីសមកដល់។ បន្ទាប់ពីត្រូវគេវាយ Mok បានវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីប៉ូលីសនិងរថយន្តសង្គ្រោះបានអនុញ្ញាតឱ្យគាត់ទៅ។

ជាការឆ្លើយតបនឹងសំណួររបស់ CNA ប៉ូលីសទីក្រុងឡុងដ៍បានបញ្ជាក់នៅថ្ងៃអង្គារនេះថាពួកគេកំពុងធ្វើការស៊ើបអង្កេតដែលបានកើតឡើងនៅតាមបណ្តោយផ្លូវ Oxford នៅម៉ោងប្រហែល ៩ និង ១៥ នាទីយប់ថ្ងៃទី ២៤ ខែកុម្ភៈ។

ប៉ូលីសបានអោយដឹងថាជនរងគ្រោះត្រូវបានគេដាល់និងរងរបួសនៅលើផ្ទៃមុខ។

ការស៊ើបអង្កេតកំពុងបន្តដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យរួមទាំងការឆែកមើលកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរកន្លែងកើតហេតុ។

 

Mok បាននិយាយថា “ ខ្ញុំមានមិត្តភក្តិដែលមិនអនុញ្ញាតឲ្យចូលហាងនានានៅទីក្រុងអ៊ឺរ៉ុបពីព្រោះពួកគេជាជនជាតិចិន ម្ចាស់ហាងនិយាយថាពួកគេមិនចង់ឆ្លង កូរ៉ូណាវីរុស” ។

Mok បានប្រាប់ CNA ថាឥឡូវនេះគាត់មានការប្រយ័ត្នប្រយែងនៅទីសាធារណៈប៉ុន្តែព្យាយាមមិនឱ្យវាប៉ះពាល់ដល់ការរស់នៅរបស់គាត់។

"ខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងដូចធម្មតា ... ខ្ញុំមិនខ្លាចមនុស្សទាំងនេះទេ"៕

 

ប្រភព៖ Channel News Asia