គួរដឹងខ្លួនផងថា ខ្លួនយើងមានប្រពន្ធ មានកូនហើយ កុំចេះតែឱ្យតម្លៃមិត្តភក្តិ ផ្គាប់តែចិត្តមិត្តភក្តិ មិនខ្វល់ពីប្រពន្ធកូននោះ

ចង់ដើរលេង ចេញក្រៅម្ដងម្កាល វាជារឿងធម្មតាទេ ព្រោះមនុស្សស្រីជាប្រពន្ធក៏នាងចង់មានពេលបានសម្រាក ដើរហើរចេញក្រៅជាមួយមិត្តភក្តិ ឬបងប្អូនដែរ។ ប៉ុន្តែអ្នកជាប្ដី គប្បីដឹងថា ខ្លួនយើងមានប្រពន្ធ មានកូន មានគ្រួសារហើយ ដូច្នេះ កុំចេះតែដើរហើររាល់ថ្ងៃផ្ដេសផ្ដាស ដោយមិនខ្វល់ពីទុក្ខធុរៈ ឬការលំបាករបស់ប្រពន្ធកូនដែលនៅឯផ្ទះនោះ។

កុំព្រោះតែចង់ផ្គាប់ចិត្តមិត្តភក្តិ ឬអ្នកខាងក្រៅ បែរជាទុកប្រពន្ធកូនចោល ឱ្យចាំផ្លូវនៅផ្ទះស្ទើរតែរាល់ថ្ងៃរាល់យប់ កុំទុកប្រពន្ធដូចអ្នកបម្រើ ឬត្រឹមតុក្កតាដាក់តាំងលម្អផ្ទះឱ្យសោះ បើទោះជានាងនៅតែផ្ទះ ឬមិនធ្វើការងាររកស៊ីក៏ដោយ ក៏នាងមានឈ្មោះថា ប្រពន្ធរបស់អ្នកដែរ។

88106369_638526733610493_2934815062470164480_n

បើមានគេ ឬមិត្តភក្តិបបួលចេញក្រៅ ដើរលេង ស៊ីផឹក សូមនឹកឃើញផងថា ខ្លួនមានប្រពន្ធហើយ មិនមែននៅខ្លួនមួយដូចកាលមុន ចង់ទៅណាមកណាបានស្រេចតែចិត្តនោះទេ។ ឱ្យចេះនឹកអាណិត ហើយខ្លាចចិត្តប្រពន្ធផង ចង


សប្បាយ ក៏គួរតែនាំប្រពន្ធទៅសប្បាយដែរ តែបើនាងមិនទៅទេ កុំចេះតែទទឹងរឹងរូសចង់ទៅតែម្នាក់ឯង ទាំងដែលនាងមិនពេញចិត្តនឹងឱ្យទៅ។ ត្រូវចេះកាត់បន្ថយការសប្បាយតែម្នាក់ឯង ដើម្បីក្ដីសុខ និងសុភមង្គលក្នុងគ្រួសារយើង។ រៀនបដិសេធនឹងការហៅរបស់មិត្តភក្តិអ្នកក្រៅខ្លះទៅ ដើរលេង ស៊ីផឹកពេក មិនមែនជារឿងល្អទេ អស់ទាំងលុយ គ្រួសារក៏នឹងកើតតែមានរឿងរកាំរកូសតែប៉ុណ្ណោះ៕

88248319_132325154840634_870562829785104384_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ