ព្រោះតែកូន ទើបម៉ាក់ត្រូវតែរឹងមាំ ព្រោះតែកូន ទើបម៉ាក់ត្រូវអត់ធ្មត់ស៊ូទ្រាំនឹងទុក្ខលំបាក ពាក្យមាក់ងាយគ្រប់យ៉ាងឱ្យបាន

មានកូនពិតជាហត់នឿយ តែព្រោះតែមានកូននេះហើយ ទើបធ្វើឱ្យជីវិតម៉ាក់រឹតតែមានន័យ មានតម្លៃ ឱ្យម៉ាក់ចេះតស៊ូ ជម្នះ ជាមួយនឹងអ្វីៗគ្រប់យ៉ាងបានមកដល់ពេលនេះ។ មិនថាត្រូវលំបាក ហត់នឿយ ទូលទុក្ខ វេទនា ឆ្លងកាត់ព្យុះភ្លៀង ក្រៀមក្រំយ៉ាងណាទេ ក៏ម៉ាកត្រូវឆ្ពោះទៅមុខ ជម្នះគ្រប់យ៉ាង ខំប្រឹង មិនឱ្យកូនលំបាកដូចម៉ាក់ឡើយ។

89120660_119479946308126_5817073052520808448_o

មានកូន ទើបម៉ាក់មានសង្ឃឹម ម៉ាក់មានកម្លាំងចិត្តនឹងតស៊ូបន្ត ក៏ព្រោះតែកូន ទើបម៉ាក់ដឹងពីហេតុផល ដែលម៉ាក់ត្រូវតែតស៊ូរស់នៅឱ្យបានយូរអង្វែង ព្រោះម៉ាក់មានកូនដែលត្រូវមើលថែ ម៉ាក់មានកូនដែលនៅក្បែរ ជាកម្លាំងចិត្ត ជាស្នាមញញឹម និងជាសេចក្ដីសុខ ភាពកក់ក្ដៅដ៏ធំធេង។

អ្នកណាថាអ្វីក៏ម៉ាក់មិនខ្វល់ដែរ ទោះគេមើលងាយថាម៉ាក់ជាស្រីមេម៉ាយក៏ដោយ ក៏ម៉ាក់មិនខ្វល់ ព្រោះម៉ាក់ដឹងត្រឹមតែម្យ៉ាងគឺ ត្រូវមើលថែកូនម៉ាក់ឱ្យបានល្អ ឱ្យមានអនាគតភ្លឺថ្លា និងមានអ្វីៗគ្រប់យ៉ាង ម៉ាក់ចង់ឃើញកូនធំឡើងជាមនុស្សល្អ និងជោគជ័យក្នុងជីវិត កូនជាកែវភ្នែក ជាបេះដូង ជាដង្ហើមរបស់ម៉ាក់៕


88205467_119480049641449_1960098240669941760_o

88240626_119479972974790_1494549607126925312_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ