អង្គការសុខភាពពិភពលោក បានចេញសេចក្ដីព្រមានថាក្រដាសប្រាក់ក៏អាចជាការរីករាលដាលនៃជំងឺឆ្លងវីរុស កូរ៉ូណា ដែរ

( WHO ) ៖ អង្គការសុខភាពពិភពលោក បានធ្វើសេចក្ដីប្រកាសមួយដល់ប្រជាពលរដ្ឋបានដឹងថា គួរតែប្រើប្រាស់ការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា ជំនួសឱ្យការដែលត្រូវប្រើសាច់ប្រាក់សុទ្ធល្អជាង។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយថាដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ មនុស្សគួរតែប្រើការទូទាត់ដោយមិនចាំបាច់ប្រសិនបើអាចធ្វើទៅបាន និងត្រូវធ្វើការលាងសម្អាតដៃបន្ទាប់ពីកាន់សាច់ប្រាក់ ឬទទួលសាច់ប្រាក់។

ចំណែកឯ ធនាគារអង់គ្លេស ក៏បានទទួលស្គាល់ផងដែរថាក្រដាសប្រាក់ « អាចផ្ទុកបាក់តេរី ឬវីរុសកូរ៉ូណា » និងបានធ្វើការអំពាវនាវ ឱ្យមានការលាងសម្អាតដៃដូចគ្នាដែរ៕


Dd8fba70 5d37 11ea Bff9 0dc5ddcd7366

Who Logo English Colour Vertical