អ្នកស្រឡាញ់សត្វទើបយល់អារម្មណ៍នេះច្បាស់! ការបាត់បង់សត្វចិញ្ចឹមជាទីស្រឡាញ់ វាឈឺចាប់ខ្លាំងប៉ុនណា?

ដឹងទេថា សត្វចិញ្ចឹមក៏ប្រៀបបាននឹងសមាជិកគ្រួសារម្នាក់របស់យើងដែរ វាឆ្លាត វាពូកែ វាចេះ វាគួរឱ្យស្រឡាញ់ ហើយអ្វីដែលរឹតតែសំខាន់គឺ វាតែងតែនៅក្បែរ កំដរយើង ពេលខ្លះ វាដឹងចិត្តយើងថែមទៀតផង ដ្បិតថា វាមិនចេះនិយាយ មិនអាចនិយាយបានក៏ពិតមែន តែបើទទួលបានការបង្ហាត់បង្រៀនពីយើង វក៏អាចធ្វើបាន មិនចាញ់មនុស្សយើងឡើយ។

មួយវិញទៀត សត្វចិញ្ចឹម Cute Cute គួរឱ្យស្រឡាញ់ វាស្មោះត្រង់ចំពោះយើង ផ្ដល់ក្ដីស្រឡាញ់ឱ្យយើង ផ្ដល់ភាពកក់ក្ដៅដល់យើង ស្មោះនឹងយើងជាងមនុស្សខ្លះទៅទៀត។ ជាក់ស្ដែង បើវាក្លាយជាសមាជិកគ្រួសារម្នាក់របស់យើងហើយ វាក៏មិនដែលទុកឱ្យយើងឯកានោះដែរ។

Pet1200

ដូច្នេះហើយ អ្នកដែលស្រឡាញ់សត្វចិញ្ចឹមទាំងអស់ ប្រាកដជាយល់នូវអារម្មណ៍នេះច្បាស់ ថាការដែលបាត់បង់សត្វចិញ្ចឹម ឬនៅពេលដែលសត្វចិញ្ចឹមជាទីស្រឡាញ់បានស្លាប់ ចាកចេញពីយើងនោះ វាពិតជាអារម្មណ៍ឈឺចាប់មួយដែលមិនអាចបំភ្លេចបានលើយ ប្រៀនបបាននឹងយើងបាត់បង់សមាជិកក្នុងគ្រួសារម្នាក់អ៊ីចឹងដែរ។


ប៉ុន្តែសម្រាប់អ្នកខ្លះទៀត បែរជាសើចចំអក និងបន្ទោសពេលឃើញនរណាម្នាក់យំសោក បោកខ្លួន ព្រោះតែសត្វ តែគេមិនដឹងទេថា នេះជាអារម្មណ៍ពិត ក្ដីស្រឡាញ់ពិត ហើយក៏ជាការបាត់បង់មួយដ៏ធមផងដែរ ដែលអ្នកមិនធ្លាប់ចិញ្ចឹមសត្វ មិនស្រឡាញ់សត្វ គ្មានថ្ងៃនឹងយល់អារម្មណ៍នេះទេ៕

87409070_507264856855546_1104312589464109056_n

Losing A Pet Hurts More Than People Think 1

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ