ខាតធ្ងន់ធ្ងរពេកឬ? ​ពេលនេះក្រុមហ៊ុន Corona ហ៊ានចំណាយដល់​ 15 លានដុល្លារដេីម្បីសុំឱ្យគេប្ដូរឈ្មោះទៅជា​ BudLightviris វិញ

ក្រុមហ៊ុន Constellation Brands ដែលជាក្រុមហ៊ុននៅពីក្រោយស្រាបៀរ Corona បានផ្តល់ប្រាក់រហូតដល់ ១៥ លានដុល្លារដើម្បីជួយប្តូរឈ្មោះ Coronavirus ទៅជា BudLightvirus ។

អ្នកប្រតិបត្តិនៅក្រុមហ៊ុន Constellation ត្រូវបានគេគិតថាមានការព្រួយបារម្ភមិនគួរឱ្យជឿជាមួយនឹងការកើនឡើងនៃការរាលដាលនៃវីរុសដែលបានសម្លាប់មនុស្សជាង ១០០ នាក់ហើយបានសន្យាថានឹងចំណាយ ១០ លានដុល្លារដើម្បីប្តូរឈ្មោះ Coronavirus ទៅជា“ អ្វីៗផ្សេងទៀត” តែក្រុមហ៊ុននឹងបន្ថែម ៥ លានដុល្លារទៀតបើប្តូរឈ្មោះដាក់​ BudLightvirus វិញ។

Corona Offer 15 Million To Help Change Coronavirus Name To BudLightvirus

ហេតុអ្វីបានជាគេចង់ប្តូរឈ្មោះថ្មី?

តាមសំដីរបស់​ CEO ក្រុមហ៊ុនបាននិយាយមកកាន់​ CNN ថា​ នៅពេលអ្នកនឹកឃេីញដល់ឈ្មោះ​ Corona គួរឱ្យស្អប់ខ្ពើមនេះ​ ធ្វេីអោយអ្នកត្រូវបង្ខំបិទច្រមុះឬមាត់​របស់អ្នក​ ប្រសិនបើប្ដូរឈ្មោះដាក់ថា​ Bud Lite ដូច្នេះយើងមានអារម្មណ៍ថាឈ្មោះថ្មីគឺសមរម្យជាង។

“ ខ្ញុំចង់និយាយថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់ដោយសារការញ៊ាំស្រាបៀរកូរ៉ូណាច្រើនពេក?” គាត់​បាន​បន្ថែម។ “ ប្រហែលជាគ្មានទេ។


ឈ្មោះមិនចាំបាច់ជា BudLightvirus ក៏បាន​ អាចដាក់ឈ្មោះផ្សងទៀតដូចជា​ MillerLiteVirus, HeinekenVirus ឬសូម្បីតែ CoronaIsActuallyReallyGoodFor YouVirus ។ "។

ដូច្នេះះយើងនឹងចាំមើលទាំងអស់គ្នាថា ​តើក្រុមហ៊ុននឹងអាចប្តូរឈ្មោះបានដែរឬទេ?

គួរឱ្យដឹងផងដែរថាវីរុសកូរ៉ូណាថ្មី  COVID-19 បានវាយប្រហារក្រុមហ៊ុនស្រាបៀរ Corona ឲ្យខាតបង់ប្រាក់ចំណូលដល់ទៅ ១៧០ លានដុល្លារត្រឹមរយៈពេល ២ខែប៉ុណ្ណោះ៕

ប្រភព៖ ​Burrardstreetjournal

Istock 458102851