ហ្វេសប៊ុកបានសម្រេចបិទទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងស៊ីថល បន្ទាប់ពីបុគ្គលិកម្នាក់បានធ្វើតេស្តឃើញថាមានផ្ទុកវីរុស Covid-19

សហរដ្ឋអាមេរិក ៖ ហ្វេសប៊ុកបានធ្វើការប្រកាសឱ្យដឹងថា មានបុគ្គលិកម្នាក់ដែលធ្វើការនៅទីស្នាក់ការកណ្ដាល បានធ្វើតេស្ត រកឃើញថាមានផ្ទុកវីរុស កូរ៉ូណា ដែលនេះបានបង្ហាញឱ្យដឹងថា នៅក្នុងទីក្រុងវ៉ាស៊ីនតោន កំពុងតែបន្តរីករាលដាលនូវជំងឺនេះ។

ក្រុមហ៊ុនបានជូនដំណឹងដល់បុគ្គលិកផ្សេងៗដែលនៅសល់នៅយប់ថ្ងៃពុធ ហើយបានប្រកាសថា ការិយាល័យនឹងត្រូវបិទជាបណ្ដោះអាសន្ននៅសប្តាហ៍ក្រោយ រហូតដល់ថ្ងៃទី ៩ ខែមិនា។ ចំណែកឯនិយោជិកផ្សេងៗទៀត នឹងត្រូវអនុញ្ញាតឱ្យធ្វើការងារពីផ្ទះទៅ។

អ្នកនាំពាក្យលោក Tracy Clayton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា " អ្នកម៉ៅការដែលមានមូលដ្ឋាននៅក្នុងការិយាល័យពហុកីឡដ្ឋាន East របស់យើងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាពិតជាមានផ្ទុកវីរុស កូរ៉ូណា​ ពិតមែន "។

25556084 8076427 Residents_of_King_County_Washington_where_31_people_have_tested_ A 37_1583380719970

គួរបញ្ជាក់ផងដែរថា នេះជាករណីដំបូងបង្អស់ ដែលបានរកឃើញ ចំពោះបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុគនេះ។

ព័ត៌មាននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន Amazon បានប្រកាសថាបុគ្គលិកនៅការិយាល័យនៃទីស្នាក់ការកណ្ដាល នៅឯ South Lake Union ក្នុងរដ្ឋ Seattle បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺនេះ។

ក្រុមហ៊ុនបានប្រកាសនៅល្ងាចថ្ងៃអង្គារនេះថាបុគ្គលដែលមិនត្រូវបានបញ្ចេញឈ្មោះបានទៅផ្ទះដោយឈឺពីការងារកាលពីថ្ងៃទី ២៥ ខែកុម្ភៈ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បានប្រាប់ DailyMail.com ថា "យើងកំពុងគាំទ្រ និងលើកទឹកចិត្តដល់បុគ្គលិកដែលរងផលប៉ះពាល់នេះ ដោយកំពុងតែដាក់ឱ្យនៅដាច់ដោយឡែកពីគេ " ។

អ៊ីមែលផ្ទៃក្នុងដែលត្រូវបានផ្ញើទៅឱ្យបុគ្គលិកក្រុមហ៊ុន Amazon នៅ Seattle និងនៅក្បែរ Bellvue បាននិយាយថា បុគ្គលិកណាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលិកដែលឆ្លងមេរោគក៏ត្រូវបញ្ជូនឱ្យនៅដា់ចដោយឡែកពីគេដែរ។

សារនោះក៏បានបញ្ជាក់ផងដែរថា “ សុខភាពរបស់អ្នកគឺពិតជាសំខាន់ណាស់ ដូច្នេះយើងត្រូវពង្រឹងការសំអាត និងអនាម័យឱ្យកាន់តែខ្ពស់ ” ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon មានបុគ្គលិកជាង ៥ ម៉ឺននាក់នៅទីក្រុងស៊ីថល។


25560160 8076427 Medics_wheel_out_a_person_on_a_stretcher_from_the_Life_Care_Cent A 15_1583386764107

នេះជាករណីចុងក្រោយ នៅហ្វេសប៊ុកកើតឡើងនៅពេលដែលរដ្ឋវ៉ាស៊ីនតោនបានក្លាយជាចំណុចកណ្តាលរបស់អាមេរិក ដែលកំពុងតែរាតត្បាតយ៉ាងឆាប់រហ័សសម្រាប់ជំងឺដ៏សាហាវនេះ ហើយបានប្រកាសអាសន្ន ចំពោះវិបត្តិមួយនេះ ។

ប្រជាជនចំនួន ១១ នាក់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារជំងឺនេះក្នុងនោះមានជនរងគ្រោះ ១០ នាក់ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតុន។

នៅ King County រួមបញ្ចូលទាំងទីក្រុងស៊ីថល និងជាកន្លែងដែលមានប្រជាជនជាង ២,២ លាននាក់មានមនុស្ស ៩ នាក់បានស្លាប់។

យ៉ាងហោចណាស់មាន ៦ នាក់ជាអ្នកជំងឺនៅមជ្ឈមណ្ឌលថែទាំជីវិតដែលជាមណ្ឌលថែទាំមួយនៅជាយក្រុង Kirkland ដែលឥឡូវនេះ កំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់សហព័ន្ធ។

មណ្ឌលថែទាំនេះមានចម្ងាយប្រហែល ១២ ម៉ាយពីផ្ទះមជ្ឈមណ្ឌលបច្ចេកវិទ្យា រហូតដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Amazon និង Facebook ។

មន្ត្រីសុខាភិបាលក្រុងវ៉ាស៊ីនតោន កំពុងណែនាំដល់អាជីវកម្មឱ្យបុគ្គលិកធ្វើការពីផ្ទះទៅ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងដែលបានរីករាលដាលកាលពីសប្តាហ៍មុន៕

25563640 8076427 Image A 26_1583390166066

25564864 0 Image A 30_1583393059882

ប្រភព ៖ dailymail.com