តិច​ច្រឡំ​ស្រុក​គេ! ការ​មួយ​រោង​នេះ​ពេញធឹង ផ្លូវ​ដើរ​អម​សុទ្ធ​តែ​រថយន្ត Lamborghini/Rolls Royce ​ខណៈ​ទិដ្ឋភាព​ខាង​ក្នុង​រៀបចំ​ស្អាត​ហួស

ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​គឺ​ជា​ពេលវេលា​ដ៏​មាន​តម្លៃ​បំផុត​មួយ​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មី ​ដោយ​ខ្លះ​ព្រម​ចំណាយ​ខ្ទង់​សែន​ដុល្លារ​ក៏​មាន ព្រោះ​ពួក​គេ​គិត​ថា​មួយ​ឆាក​ជីវិត​គឺ​ការ​តែ​ម្តង ហើយ​បើ​ជ្រុល​ធ្វើ គឺ​ធ្វើ​ឲ្យ​អស់​ដៃ​តែ​ម្តង។

89241797_3272509789445364_9012774268320088064_o

89039276_3272509149445428_2412633870630387712_o

89018333_3272509386112071_798452588038062080_o

88424884_3272509559445387_3859916284628041728_o

មិន​ខុស​ពី​ការ​រៀបចំ​ដ៏​អស្ចារ្យ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ខ្នាត​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផ្ទាល់ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦ មិនា ឆ្នាំ ២០២០ នេះ ហើយ​ត្រឹម​​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ទិដ្ឋភាព​ខ្លះ​នៃ​ពិធី បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទុះ​ការ​ចែករំលែក​ជា​ច្រើន​ពាន់​ដង និង​ខ្លះ​នាំ​គ្នា​សរសើរ​មិន​ដាច់​ពី​មាត់។

88286618_3272510306111979_2074815601670356992_o

88265934_3272510519445291_7193350315561713664_o


88257465_3272509302778746_1723694113892597760_o

88253738_3272510006112009_7742192229128601600_o

88248262_3272511129445230_2088104316383526912_o

88230745_3272510829445260_4556857939100434432_o

88212713_3272510749445268_9211848424851243008_o

87072031_3272509089445434_678612997500829696_o

រូបភាព​ដែល​ចែករំលែក​ដោយ​គណនី Phang Vannak បាន​បង្ហាញ​ពី​ការ​រៀបចំ​ដ៏​អធិកអធម​បំផុត ពោល​គឺ​តាំង​ពី​ផ្លូវ​ចូល​រហូត​ដល់​ក្នុង អាច​ថា​ជា​លក្ខណៈ​ស្តុកស្តម​ពិតៗ​តែ​ម្តង។ នៅ​ផ្លូវ​ដើរ​ចូល​មាន​អម​ដោយ​រថយន្ត​តម្លៃថ្លៃ​ Lamborghini និង Rolls Royce ជា​ច្រើន​គ្រឿង ខណៈ​នៅ​ខាង​ក្នុង​មាន​រៀបចំ​ផ្កា​ដាក់​តាំង​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ​ប្រៀប​ដូច​ជា​វិមាន​ដ៏​ស្កឹមស្កៃ​សម្រាប់​ព្រះនាង​និង​ព្រះ​អង្គ​ម្ចាស់​មួយ​អ៊ីចឹង៕​​​