មនុស្សស្រីព្រមជ្រើសយកអ្នក ក៏ព្រោះតែនាងជឿជាក់ និងស្រឡាញ់អ្នក តែបើនាងចាកចេញ នោះក៏មកពីអ្នក ជាអ្នកធ្វើឱ្យនាងឆ្អែតចិត្ត

មនុស្សស្រីម្នាក់ ដែលស្ម័គ្រចិត្តឱ្យអ្នកចូលមកក្នុងជីវិតនាង ព្រមកាន់ដៃអ្នករួមដំណើរទៅមុខ ព្រមចូលរោងការ សាងគ្រួសារជាមួយអ្នក ក៏ព្រោះតែនាងស្រឡាញ់អ្នក ឱ្យតម្លៃអ្នក ហើយនឹងជឿជាក់ថា អ្នកជាមនុស្សដែលមានទំនួលខុសត្រូវ អាចពុះជ្រែកវែកផ្លូវដ៏ល្អប្រសើរសម្រាប់គ្រួសារមួយនេះ។

88210251_3030026570448904_8846094228309147648_n

ប៉ុន្តែ ប្រសិនបើមានថ្ងៃណាមួយ នាងស្រាប់តែចង់ចាកចេញពីជីវិតអ្នក នោះមិនមែនជាកំហុសរបស់នាងទេ ក៏មិនមែននាងចង់នោះដែរ តែហេតុផលធំបំផុតនោះគឺ មកពីអ្នក ជាអ្នកធ្វើឱ្យនាងបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ ដែលនាងធ្លាប់មានឱ្យអ្នកកន្លងមក ក៏ព្រោះតែអ្នក ធ្វើឱ្យនាងកើតមានអារម្មណ៍ឈឺចាប់ និងឆ្អែតចិត្ត ច្រើនជាង ចិត្តដែលស្រឡាញ់ និងគោរពអ្នកបន្តទៀត។

88124930_880511462398846_5429106934391242752_n


គេថា អស់លុយ អាចទៅបានកន្លែងជិតៗ តែបើអស់ចិត្តហើយនោះ នាងអាចទៅទីណាក៏បានដែរ សំខាន់ឱ្យតែកន្លែងនោះ គ្មានវត្តមានរបស់អ្នក។ មនុស្សស្រី មិនងាយបោះបង់ ឬដើរចេញពីមនុស្សដែលនាងស្រឡាញ់ឡើយ តែបើដល់ពេលដែលនាងដើរចេញហើយនោះ មានន័យថា នាងពិតជាអស់ភាពអត់ធ្មត់ និងការទ្រាំបន្តទៀតហើយ ដូច្នេះហើយ កុំធ្វើឱ្យមនុស្សស្រីម្នាក់ ដើរចេញពីជីវិតអ្នក ព្រោះតែហេតុផល អស់ចិត្ត និងឆ្អែតចិត្តឱ្យសោះ៕

88240621_493834761306743_6064997157759352832_n

88276810_497027294295751_673845592392204288_n

អត្ថបទ​៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ