ស្ថានភាពនៅតំបន់ Silicon Valley ជិតក្លាយជាទីក្រុងខ្មោចហើយ បន្ទាប់ពីក្រុមហ៊ុនធំៗមួយចំនួន មានបុគ្គលិកផ្ទុកវីរុស COVID-19

COVID-19 កំពុងតែរាតត្បាតខ្លាំងនៅឯសហរដ្ឋអាមេរិក ហើយមានប្រជាជនកំពុងតែឆ្លង និងផ្ទុកជំងឺនេះជាបន្តបន្ទាប់នោះ ពេលនេះ ក្រុមហ៊ុនធំៗដូចជា Google, Facebook, Amazon, Microsoft និង Twitter បានស្នើឱ្យបុគ្គលិកនៅឱ្យឆ្ងាយពីតំបន់ Silicon Valley និង Seattle HQs ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការយ៉ាងសកម្មក្នុងការទប់ស្កាត់ចំពោះការរាតត្បាតមួយនេះ។

ចាប់ពីខែកុម្ភៈ និងមីនានេះទៅ ក្រុមហ៊ុនទាំងនេះ បានធ្វើការផ្អាករាល់ការធ្វើដំណើរផ្សេងៗ បើមិនចាំបាច់ និងបិទរាល់ការសម្ភាសការងារផ្ទាល់មួយរយៈសិន។

Covid Header

យោងតាមតួលេខថ្មីៗនេះ របស់អង្គការសុខភាពពិភពលោកឥមានករណីឆ្លងវីរុសចំនួនជាង ៩៧.០០០ ករណីនៅទូទាំងពិភពលោក ទោះបីភាគច្រើននៃករណីទាំងនេះនៅតែមាននៅក្នុងប្រទេសចិនដីគោកដែលជាកន្លែងប្រភពដើមក៏ដោយ។ ចំណែកឯនៅសហរដ្ឋអាមេរិកមាន ១៤៨ ករណីនៃវីរុស ហើយ ១០ នាក់បានស្លាប់។

ជាការឆ្លើយតប ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានបិទការិយាល័យជាបណ្តោះអាសន្នហើយបានស្នើសុំឱ្យបុគ្គលិករាប់ពាន់នាក់ធ្វើការពីផ្ទះប្រសិនបើអាចធ្វើទៅបាន។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Facebook បានផ្តល់អនុសាសន៍យ៉ាងខ្លាំងដល់បុគ្គលិកនៅក្នុងការិយាល័យតំបន់ Bay Area ធ្វើការពីផ្ទះ៕


5b9817ee2be4ab1e2f8b5611

5e5ea6fcfee23d5a2d4f49f8

5e614c71fee23d43de557aa3

5e6218c1fee23d51117b0db2

5e6219e3fee23d5356155bf3

571905de52bcd05c658be00c