ដំណឹងល្អ! ក្រោយ​ផ្ទុះ​​ដល់ ១០ មុឺន​ករណី ចិន​ប្រកាស​ថា​វ៉ាក់សាំង​ផ្លូវការ​អាច​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​មេសា

នៅ​ព្រឹក​ថ្ងៃ​ទី ៧ ​មិនា ឆ្នាំ ២០២០ នេះ ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 បាន​កើន​ឡើង​ដល់ ១០១ ៩១៧ ករណី ខណៈ​អ្នក​ស្លាប់​ដល់ ៣ ៤៨៨ នាក់ និង​ព្យាបាល​សះស្បើយ​ប្រមាណ ៥៧ ៣៧៦ ករណី។

1

 

2

 

ទន្ទឹម​នឹង​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​នេះ ដំណឹង​ផ្លូវការ​ពី​ប្រទេស​ចិន​បាន​ប្រកាស​ហើយ​ថា​វ៉ាក់សាំង​ផ្លូវការ​អាច​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែ​មេសា​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន​ DailyMail បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ៦ មិនា​កន្លង​ទៅ​នេះ។

3

 

4


 

ប្រធាន​មជ្ឈមណ្ឌល​បច្ចេកទេស​និង​ស្រាវជ្រាវ​នៃ​ប្រទេស​ចិន​លោក Zheng Zhongwei បាន​មាន​ប្រសាសន៍​ថា៖ "យើង​ប៉ាន់ប្រមាណ​ថា​នៅ​ក្នុង​ខែ​មេសា ដោយ​ស្រប​ទៅ​តាម​ច្បាប់​បញ្ញត្តិ​របស់​ប្រទេស​ចិន ហើយ​ក៏​សង្ឃឹម​ថា​វ៉ាក់សាំង​មួយ​ចំនួន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​នៅ​ដំណាក់កាល​ដំបូង"។

5

 

6

 

លោក​បាន​ពន្យល់​ក្នុង​ន័យ​សង្កត់​ធ្ងន់​ថា៖ "វីរុស​នេះ​វា​ជា​វីរុស​ថ្មី បែប​នេះ​ហើយ​ត្រូវ​ការ​ដំណាក់កាល​ក្នុង​ការ​ស្វែងរក​និង​យល់​អំពី​វា មិន​ខុស​ពី​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ទេ យើង​ត្រូវ​ការ​ដោះស្រាយ​វា​ម្តង​បន្តិចៗ​ឲ្យ​ស៊ីជម្រៅ​បំផុត"៕

ប្រែសម្រួល៖ Knongsrok | ប្រភព៖ DailyMail