យើងអាចឈប់មើលព្រះអាទិត្យលិចមួយភ្លែតបានទេ? ​រូបភាពរំជួលចិត្តរបស់លោកតាអាយុ ៨៧ ឆ្នាំដែលសម្រាកព្យាបាល ​Covid-19 ធ្វើឱ្យគ្រប់គ្នាក្តុកក្តួលខ្លាំង

រូបភាពអ្នកជំងឺគេងលើគ្រែអ្នកជំងឺ ​មើលថ្ងៃរៀបលិច ​ដោយមានគ្រូពេទ្យកំដរ ​បានធ្វើឱ្យផ្ទុះផ្អើលពេញបណ្តាញសង្គម ​ព្រោះតែរូបភាពនេះមើលទៅស្រងោះស្រងោច ក្រៀមក្រំខ្លាំង ​ហាក់បីដូចជាការសម្លឹងមើលព្រះអាទិត្យនាពេលចុងក្រោយអ៊ីចឹង។

រូបភាពនេះ ​ត្រូវបានគេដឹងថា មានប្រភពចេញពីព័ត៌មានលើ Twitter  ដោយ ​អ្នកជំងឺគឺជាលោកតាដែលមានវ័យចំណាស់ អាយុ ​៨៧ ​ឆ្នាំ មានផ្ទុកវីរុស  Covid-19  ដោយមានសម្រាកព្យាបាលនៅមន្ទិរពេទ្យ Wuhan  ប្រមាណជា ​១ខែមកហើយ។

3

រូបភាពមួយសន្លឹកនេះ ​គឺត្រូវបានគេលួចថត ​នោពេលដែលលោកគ្រូពេទ្យមួយរូបដែលមានអាយុប្រមាណជា ​២០ឆ្នាំ ​មករុញលោកតាទៅកាន់បន្ទប់  CT  Scan  តែនៅខណៈនោះ ពេលតាមផ្លូវគឺចំនឹងពេលព្រះអាទិត្យរៀបលិចជាទេសភាពដ៏ស្រស់ស្អាត។ ​ហាក់ឃើញភាពស្ទាក់ស្ទើរ និងក្តីសង្ឃឹមនៅលើផ្ទៃមុខលោកតាពេលបានចេញក្រៅប្រទះនឹងទេសភាពបែបនេះ ​លោកគ្រូពេទ្យបានសួរទៅលោកតាថា ​តើចង់ឈប់មើលថ្ងៃលិចសិនទេ? ​លោកតាបានឆ្លើយយ៉ាងលឿនថា​ ពិតជាចង់! ​ដូច្នេះពួកគេក៏បានឈប់បន្តិចគយគន់ទេសភាពថ្ងៃរៀបលិច ​ដោយចិត្តមានសង្ឃឹមតស៊ូនឹងវីរុសនេះបន្តទៅទៀត។ ​ហើយវាជារូបភាពដ៏សែនក្តុកក្តួលបំផុត ​ដែលមានអ្នកស៊ែរចែករំលែកជាច្រើន។

S5607 8


គួរឱ្យដឹងផងដែរថាមកទល់ពេលនេះមានអ្នកស្លាប់ដោយវីរុសនេះចំនួន  3,345 នាក់ ថែមទាំងរីករាលដាលដល់ទៅ 85 នាក់ ដោយត្រឹមតែប្រទេសចិនមួយ មានអ្នកផ្ទុកវីរុសនេះដល់ទៅ  80,000 ករណីឯណោះ៕

ប្រភព៖ IndiaToday

Imgonline Com Ua FrameBlurred _17 770x433

01 Yellow Crane Tower Wuhan