នៅទីបំផុត! ចិនបានរកឃើញវ៉ាក់សាំងប្រភេទដំបូង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយនេះហើយ

ប្រទេសចិន ៖ មកទល់នឹងពេលនេះ ករណីវីរុស COVID-19 នៅតែបន្តរីករាលដាលយ៉ាងខ្លាំង បើតាមទិន្នន័យនៃប្រទេសចិនបានឱ្យដឹងថា អាចនឹងឈានដល់១០០.០០០ករណី។ ប៉ុន្តែនៅក្នុងខណៈនេះដែរ ចិនក៏បានរកឃើញវ៉ាក់សាំងប្រភេទដំបូង សម្រាប់ការពារជំងឺនេះ​ហើយ ហើយក៏នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែក្រោយនេះដែរ។

យោងតាមមន្ត្រីបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះ កំពុងតែខិតខំអភិវឌ្ឍផលិតផលការពារភាពស៊ាំជាមួយនឹងបច្ចេកវិទ្យាចំនួន ៥ ក្នុងពេលដំណាលគ្នា។

25627698 8082805 Image A 28_1583505513676

ក្នុងនោះដែរ លោក Zheng Zhongwei ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកទេស និងស្រាវជ្រាវនៃគណៈកម្មការសុខភាពជាតិចិន បានមានប្រសាសន៍ថា “ យើងប៉ាន់ប្រមាណថានៅក្នុងខែមេសាស្របនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ប្រទេសនេះ សង្ឃឹមថាមានវ៉ាក់សាំងមួយចំនួន អាចនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងគ្លីនិកបានហើយ។

លោក Zheng ក៏បានបន្ថែមទៀតថា " វីរុសនេះ ជាវីរុសប្រភេទថ្មី ដូច្នេះយើងក៏ត្រូវការពេលវេលាដើម្បីសិក្សាឈ្វេងយល់ពីវា។ ក៏ដូចគ្នានេះដែរ ចំពោះការស្វែងរក និងបង្កើតវ៉ាក់សាំង យើងក៏ត្រូវតែសិក្សា ស្វែងរកទៅតាមដំណាក់កាលឱ្យបានស៊ីជម្រៅ និងសមស្រប "។


បន្ថែមពីនេះផងដែរ លោកក៏បានបន្តបន្ថែមថា ក៏មានក្រុមពិសេសមួយត្រូវបានបង្កើតឡើង ដើម្បីទទួលបន្ទុកការអភិវឌ្ឍវ៉ាក់សាំងសម្រាប់វីរុសនេះ៕

25627742 8082805 Image A 26_1583505497725

25627760 8082805 Image A 32_1583505561522

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ dailymail.co.uk