សង្ក្រានឆ្នាំថ្មីនៅខេត្តសៀមរាបអាចនឹងត្រូវបានផ្អាក ព្រោះការឆ្លងនៃវីរុស COVID-19 មួយករណីលើបុរសជនជាតិខ្មែរយើងម្នាក់ (មានវីដេអូ)

បន្ទាប់ពីការលេចព័ត៌មានជាផ្លូវការដ៏កក្រើក នៃការរកឃើញជនជាតិខ្មែរជាលើកដំបូងដែលមានផ្ទុកវីរុសកូរ៉ូណា  Covid-19  នៅឯខេត្តសៀបរាប ចំពោះបុរសម្នាក់ដែលមានភាពជិតស្និទ្ធនឹងបុរសជនជាតិជប៉ុនដែលរកឃើញថាផ្ទុកវីរុស ​Covid-19  ក្រោយចាកចេញពីកម្ពុជា បានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភជាខ្លាំង។

នៅសន្និសីទសារព័ត៌មាន​ ​រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ហើយបញ្ជាក់ទៀតកុំឱ្យមហាជនមានការព្រួយបារម្ភខ្លាំង ដោយក្រសួងមានវិធានការបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាល ​ដោយក្រសួងបានប្រកាសបិទទ្វារសាលារៀនទាំងបឋម និងឧត្តមសិក្សាទាំងអស់នៅទីក្រុងសៀមរាបរយៈពេល ​១៤ថ្ងៃដើម្បីគ្រប់គ្រងស្ថានការ។

88321413_3178892452144856_7208169833928589312_o

88993596_3178952302138871_172342305850654720_o

បន្ថែមពីនេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានបន្ថែមថា ​កម្មវិធីដ៏ធំប្រចាំខេត្តសៀមរាបនាពេលខាងមុខសម្រាប់ថ្ងៃចូលឆ្នាំខ្មែរ ​ពោលគឺសង្ក្រានសៀមរាប ​អាចនឹងត្រូវបានរំសាយចោល ​ដើម្បីការពារ​និងទប់ស្កាត់វីរុសនេះ។ ​តែចំពោះបញ្ហានេះ ​ក៏អាស្រ័យទៅលើអភិបាលខេត្តដែរ ​ថាអាចនឹងផ្អាកទាំងស្រុងតែម្តងនោះទេ ​ឬអាចនឹងធ្វើបន្តិចបន្តួចតាមលទ្ធភាព៕


ដូច្នេះសូមមហាជនមេត្តាជ្រាបជាដំណឹង!

89250622_3178985062135595_3534693879141892096_o

សូមទស្សនាវីដេអូខាងក្រោមនេះ ៖