ថ្មីប្លែកទៀតហើយទឹកដីកំពត! ម៉ូលីរីស៊ត កន្លែងស្នាក់នៅទើបបើកថ្មីឡើងទំនើបតែស្រស់ស្អាតបែបធម្មជាតិ បញ្ចុះតម្លៃដល់ទៅ ​៥០%

ខេត្តកំពត ​គឺជាខេត្តមួយដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន  ជាពិសេសក៏មានរីហ្សតបើកថ្មីជាច្រើនកន្លែងសុទ្ធតែប្រកបដោយផាសុកភាព មានកន្លែងកម្សាន្តសប្បាយ ​ពិសេសកន្លែងស្នាក់នៅតុបតែងគួរឱ្យចង់សម្រាកលេងនាពេលចុងសប្តាហ៍។

ថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំ ​រីហ្សតបើកថ្មីមួយកន្លែងទៀត  ដែលស្ថិតនៅជាប់ជាមួយនឹងដងព្រែកភ្ជាប់ជាមួយសួនច្បារពណ៌បៃតងបែបធម្មជាតិ អាចស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹក និងជាកន្លែងដែលអាចគយគន់ថ្ងៃរៀបលិចជាមួយគ្រួសារដោយភាពរីករាយនោះគឺ « ម៉ូលី រីស៊ត កំពត »។

86826091_2593588977434985_4352439838230708224_o

87279704_2607856796008203_3681613539128115200_o

« ម៉ូលី រីស៊ត កំពត » គឺជារីហ្សតដែលមានលក្ខណៈពិសេស  សម្រាប់ថ្ងៃសម្រាកចុងសប្ដាហ៍​ និងការលំហែអារម្មណ៍ផ្សេងៗ ដោយមានកន្លែងស្នាក់នៅបែបទំនេីប​ជាច្រើនជម្រើស​ទាំងអគារថ្មបែបអឺរ៉ុបស្រស់ស្អាតជាច្រើនជម្រើសច្រើនម៉ូត ​ឬអាចបោះតង់ក៏បាន មានការជិះទូកកាយ៉ាក​តាមមាត់ព្រែកកំពត មានអាងហែលទឹកនៅជិតមាត់ព្រែក​គយគន់មេីលថ្ងៃលិច មានកន្លែងថតរូបភ្ជាប់ជាមួយធម្មជាតិបៃតង​ រួមទាំងមានសួនកម្សាន្តកន្លែងក្មេងលេង​យ៉ាងសប្បាយ​ផងដែរ។

87398690_2601651733295376_260854413520797696_n

87161966_2601651816628701_3580234104576147456_n

86788698_2593588724101677_4375298444454002688_o

អ្វីដែលពិសេស ​សម្រាប់ការបើកដំណើរការលើកដំបូង « ម៉ូលី រីស៊ត កំពត » នឹងផ្ដល់ជូនការបញ្ចុះតម្លៃ 50%  រហូតដល់ចុងខែមីនានេះដូចជា ៖

-បន្ទប់គ្រែ 1 តម្លៃ : 90$ ( បញ្ចុះតម្លៃ 50% នៅសល់ 45$ )

- បន្ទប់គ្រែ 2 តម្លៃ : 100$ ( បញ្ចុះតម្លៃ 50% នៅសល់ 50$ ) ដោយការបញ្ចុះតម្លៃ 50% នេះនឹងផុតកំណត់នៅថ្ងៃទី 31 ខែ មីនា ខាងមុខនេះ។

គួរឱ្យដឹងផងដែរថា « ម៉ូលី រីស៊ត កំពត » មានទីតាំងស្ថិតលើផ្លូវទឹកឈូ ឃុំអណ្ដូងខ្មែរ​ ភូមអូរតូច ក្រុងកំពត (តាមបណ្ដេាយផ្លូវទឹកឈូរ ហួសស្ពានដែក200ម៉្រែត)  សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ  012 23 23 24 / 096 99 34 333  ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖ Moly Resort - ម៉ូលី រីស៊ត កំពត

82743001_2526255780834972_3970972332037505024_o


84426950_2560515950742288_6174721365875097600_o

86730327_2593588804101669_9115331752271806464_o

83826510_2561514310642452_7969017006877835264_o

82731641_2526255787501638_7893465521369120768_o

82580594_2526256124168271_4479056689592532992_o

81916260_2504351219692095_8801766369063337984_n

82569490_2526070370853513_3695683542752165888_o

80072312_2475054189288465_6070708583794737152_n

83197197_2526256030834947_4064574182111838208_o

86355390_2593588517435031_5349945636244422656_o

85245801_2579863982140818_1908829722863730688_o

86352138_2579864425474107_4008306837769158656_o

87326050_2601651819962034_9207647534518894592_n

79995463_2475054479288436_1425415928039866368_o