មុននឹងកូនចង់បានប្រពន្ធ សូមកូនរៀនខ្វល់ពីចិត្តមនុស្សស្រី និងរៀនយល់ចិត្តមនុស្សស្រីជាមុនសិន

កូនប្រុស បើទោះជាកូនជាកូនរបស់ម៉ាក់ក៏ដោយ តែម៉ាក់ចង់ឱ្យកូនបានដឹងថា នៅពេលដែលកូនមានប្រពន្ធ នោះកូនប្រសារម៉ាក់ អាចជាមនុស្សដែលម៉ាក់កាន់ជើង និងឈរខាងនាង ជាងឈរខាងកូនហើយ កុំគិតថា កូនជាកូនបង្កើតរបស់ម៉ាក់ ម៉ាក់នឹងកាន់ជើងកូន គាំទ្រកូនរហូតគ្រប់ពេល ទាំងដែលកូនធ្វើបាបចិត្តប្រពន្ធកូននោះ។

ហើយអ្វីដែលម៉ាក់ចង់ប្រាប់កូននៅពេលនេះ គឺម៉ាក់ចង់ឱ្យកូននេះ គិតឱ្យបានល្អិតល្អន់ មុននឹងកូនចង់យកកូនគេមកធ្វើជាប្រពន្ធរបស់កូន ម៉ាក់ចង់ឱ្យកូន រៀនយល់ពីចិត្តមនុស្សស្រីឱ្យបានច្បាស់ជាមុនសិន មុននឹងកូនសម្រេចចិត្ត សាងគ្រួសារជារបស់ខ្លួនឯង ហើយចំណុចប៉ុន្មានខាងក្រោមនេះ វាអាចនឹងមិនត្រូវទាំងអស់ទេ​ តែវាក៏មិនខុសនោះដែរ ព្រោះតែម៉ាក់ក៏ជាស្រី ទើបម៉ាក់ចង់ឱ្យកូនយល់ និងដឹងពីចិត្តមនុស្សស្រីឱ្យបានច្រើន។

88236379_864521237321908_5172739254161244160_n

មនុស្សស្រី ពេលនៅជាសង្សារ នាងអាចនឹងចូលចិត្តរករឿង ឬបង្ហាញអាកប្បកិរិយាឱ្យកូនបានដឹង តែពេលរៀបការហើយ កូនត្រូវដឹង និងយល់ពីចិត្តរបស់នាងដោយខ្លួនឯង រឿងណាគួរ រឿងណាមិនគួរ ប្រពន្ធពេញចិត្ត ឬមិនពេញចិត្ត កូនត្រូវតែគិតឱ្យបានច្បាស់ កុំចេះតែធ្វើទាំងដែលប្រពន្ធមិនពេញចិត្តនោះ។

ចិត្តប្រពន្ធណាកូន គឺធ្ងន់ប្រៀបបាននឹងចិត្តម្ដាយដែលមានចំពោះកូនដូចគ្នាដែរ តែម្ដាយ ទោះកូនខុស ឬត្រូវ ល្អ​ ឬអាក្រក់ ក៏ម្ដាយមិនដាច់ចិត្តបោះបង់កូនចោលដែរ ប៉ុន្តែសម្រាប់ប្រពន្ធវិញ មិនដូចគ្នាទេ បើទោះជានាងចិត្តធ្ងន់កម្រិតណា ក៏នាងមិនអាចទ្រាំទ្រឱ្យកូនធ្វើបាបចិត្ត បំផ្លាញក្ដីស្រឡាញ់របស់នាងបានមួយជីវិតដែរ នាអអាចទ្រាជាមួយនឹងកូនបានតែពេលដែលនាងអាចនៅទ្រាំតែប៉ុណ្ណោះ តែបើនាងអស់ចិត្ត ឆ្អែតចិត្តហើយនោះ នាងប្រាកដជាចាកចេញ ឬជ្រើសយកអ្នកថ្មីមកជំនួសកូនហើយ។


88259132_864521280655237_2723662487240048640_n

មនុស្សស្រីណាកូន នាងនឹងក្លាយជាប្រពន្ធដ៏ល្អបំផុត ដរាបណាកូនជាប្ដីដែលល្អគ្រប់គ្រាន់ បំពេញតួនាទីជាប្ដីបានយ៉ាងល្អ តែបើកូនជាប្ដីចោលម្សៀត មួយជាតិនេះ កូនគ្មានសំណាងបានប្រពន្ធល្អនោះឡើយ។

មិនថាយ៉ាងណាទេ កូនធំហើយ កូនរៀនយល់ចិត្ត រៀនគិតគូរដល់ប្រពន្ធកូនជាមុនសិន មុននឹងចង់ចេញក្រៅ ផឹកស៊ី ស្រីញី ជួបជុំមិត្តភក្តិ សម័យនេះណាកូន ប្រុសៗគេអួតគ្នារឿងអាចផ្ដល់ក្ដីសុខ និងសុភមង្គលដល់គ្រួសារ មិនមែនអួតថាខ្លួនពូកែអស្ចារ្យ ព្រោះតែអាចរកស្រីខាងក្រៅ និងអាចគ្រប់គ្រងលើសិទ្ធសេរីភាពប្រពន្ធនោះឡើយ៕

88268507_864521347321897_1987253175693869056_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ